ព័ត៌មានអន្ដរជាតិ
កាណាដាសម្រេចចាក់វ៉ាក់សាំងកូវីដដូសទី១ និងទី២ផ្សេងគ្នាបាន
ប្រទេសកាណាដាបានផ្លាស់ប្តូរសេចក្តីណែនាំរបស់ខ្លួនស្តីពីការចាក់វ៉ាក់ការពារសាំងកូវីដ-១៩លាយចម្រុះគ្នាហើយ។ នេះបើតាមទីភ្នាក់ងារសុខភាពរបស់ប្រទេសនិយាយនៅថ្ងៃអង្គារ៍ ហើយពលរដ្ឋកាណាដាដែលបានចាក់វ៉ាក់សាំងដូសទី១នូវវ៉ាក់សាំងមួយប្រភេទ អាចចាក់វ៉ាក់សាំងផ្សេងបានសម្រាប់ដូសទី២។
ទីភ្នាក់ងារសុខភាពសាធារណៈកាណាដានិយាយថា ប្រជាជនដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១ អាចចាក់វ៉ាក់សាំង Pfizer ឬ Moderna ដូសទី២បាន។ ប្រជាជនដែលបានចាក់វ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំង mRNA ទាំងពីរគឺ Pfizer ឬ Moderna អាចចាក់វ៉ាក់សាំងផ្សេងគ្នាណាមួយក្នុងចំណោមទាំងពីរសម្រាប់ដូសទី២បាន។

លោកវេជ្ជបណ្ឌិតឈានមុខក្នុងប្រទេសបាននិយាយថា ទោះបីជាយ៉ាងណា វានៅតែល្អប្រសើរសម្រាប់ការចាក់វ៉ាក់តែមួយប្រភេទទាំងពីរដូស។
ប្រធានសុខាភិបាលសាធារណៈកាណាដាលោកវេជ្ជបណ្ឌិត Theresae Tam បានលើកឡើងថា ៖«ព្យាយាមស្វែងរកវ៉ាក់សាំងប្រភេទតែមួយ វ៉ាក់សាំង mRNA ដូចគ្នា តែបើមិនអាចរកបានវ៉ាក់សាំងតែមួយប្រភេទចាក់ទេ អីចឹងអាចពិចារណាចាក់វ៉ាក់សាំងលាយគ្នាបាន។ ដំបូន្មាននេះផ្តល់ឲ្យតាមបណ្តាខេត្ត និងដែនដីដើម្បីឲ្យមានជម្រើសសុវត្ថិភាព និងប្រសិទ្ធភាពចំពោះការគ្រប់គ្រងកម្មវិធីវ៉ាក់សាំង»។
បន្ទាប់ពីការចាប់ផ្តើមដំបូងយឹត ប្រទេសកាណាដាបានកំពុងចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានជិត១%ក្នុងមួយៗថ្ងៃ ជាមធ្យម សម្រាប់ប៉ុន្មានសប្តាហ៍ចុងក្រោយ។
គណៈកម្មាធិការប្រឹក្សាជាតិកាណាដាស្តីពីវ៉ាក់សាំង (NACI) ឥឡូវនេះនិយាយថា ប្រជាជនដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១រួចហើយ ប្រហែលជាត្រូវចាក់វ៉ាក់សាំ AstraZeneca ឬ mRNA សម្រាប់ដូសទី២។
គណៈកម្មាធិការនេះមិនបានណែនាំថា ប្រជាជនដែលចាក់វ៉ាក់សាំង Pfizer ឬ Moderna ដូសទី១ អាចចាក់ AstraZeneca ដែលប្រើបច្ចេកទេសផ្សេងគ្នាសម្រាប់ដូសទី២ទេ។

គណៈកម្មាធិការប្រឹក្សាជាតិកាណាដាស្តីពីវ៉ាក់សាំងលើកឡើងថា ប្រជាជនកណាដាដែលបានចាក់ដូសទី១នៃវ៉ាក់សាំង mRNA គឺ Pfizer ឬ Moderna អាចចាក់ផ្ទុយគ្នាបានសម្រាប់ដូសទី២។
លោក Tam បាននិយាយថា ៖«NACI បានធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សអំពីសេចក្តីណែនាំពីការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩នៅកាណាដាដើម្បីធានាឲ្យបាននូវការការពារយ៉ាងល្អដល់ប្រជាជនកាណាដា»។
យោងតាមទិន្នន័យកាណាដា គិតត្រឹមសប្តាហ៍ចុងក្រោយនៃខែឧសភាកន្លងទៅនេះ ប្រជាជនកាណដា១៣លាននាក់បានចាក់វ៉ាក់សាំងហោចណាស់បាន១ដូសសម្រាប់ Pfizer ខណៈ៣.៥លាននាក់បានចាក់វ៉ាក់សាំង Moderna និងជិត២លាននាក់បានចាក់ AstraZeneca៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤៧ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


