Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង ជួយសង្គ្រោះជីវិតប្រជាជនអាមេរិក រាប់សែននាក់ ពីកូវីដ

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩ បានជួយសង្គ្រោះជីវិតមនុស្សរាប់សែននាក់នៅសហរដ្ឋអាមេរិក។

ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ជាង ៤លាននាក់។

ប្រទេសចំនួន៣ បានរួមចំណែកជាងមួយភាគបីនៃការស្លាប់ទូទាំងពិភពលោក។ សហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ខ្ពស់បំផុត ៦០៦,០០០នាក់ គឺស្មើនឹង ១៥ភាគរយ នៃអ្នកស្លាប់សរុប លើពិភពលោក បន្ទាប់មកគឺប្រេស៊ីលនិងឥណ្ឌា។

ដោយគូសបញ្ជាក់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង ក្រុមអ្នកស្រាវជ្រាវនិយាយថា ចំនួនជនជាតិអាមេរិកដែលស្លាប់ នឹងកាន់តែអាក្រក់ជាងនេះ បើគ្មានការចាក់ថ្នាំបង្ការទេនោះ។

យោងតាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yale និងមូលនិធិ Commonwealth បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងមានអ្នកស្លាប់ដោយសារកូវីដ ប្រមាណ២៧៩,០០០នាក់ នៅត្រឹមថ្ងៃទី២៨ខែមិថុនា បើគ្មានការចាក់វ៉ាក់សាំងទេនោះ។ ក្រុមអ្នកស្រាវជ្រាវបន្តថា ប្រទេសនេះក៏នឹងមានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យបន្ថែម ចំនួន ១.២៥ លានផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ទស្សនាវដ្តីល្បីឈ្មោះមួយអះអាងថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពខ្លាំងប្រឆាំងរោគសញ្ញាកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

ក្រុមហ៊ុន AstraZeneca ដាច់ចិត្តទម្លាយថា វ៉ាក់សាំងកូវីដរបស់ខ្លួន ពិតជាអាចបណ្តាលឲ្យមនុស្សស្លាប់មែន

ព័ត៌មានជាតិ៤៦ នាទី មុន

ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់

ព័ត៌មានជាតិ៥៧ នាទី មុន

អាជ្ញាធរចែកទឹកដល់ពលរដ្ឋ៣៨០គ្រួសារ នៅស្រុករវៀង ខេត្តព្រះវិហារ ដែលកំពុងខ្វះខាតទឹកប្រើ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ចេញមុខប្រកាសសងសឹក ICC បើចេញដីកាចាប់ខ្លួនលោក Netanyahu

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

Sokha Hotels

ព័ត៌មានពេញនិយម