ព័ត៌មានអន្ដរជាតិ
អាស៊ានកំពុងប្រឈមកូវីដដ៏អាក្រក់ ខណៈវីរុស Delta រាតត្បាតខ្លាំង
បណ្តាប្រទេសអាស៊ីអាគ្នេយ៍មានលក្ខណៈប្រសើរពីវិបត្តិកូវីដ-១៩កាលពីឆ្នាំមុន ប៉ុន្តែចូលឆ្នាំ២០២១នេះរងទុក្ខខ្លាំងទាំងករណីឆ្លង និងមរណភាពបានជាប់កំណត់ត្រា ខណៈការចាក់វ៉ាក់សាំងនៅមានកម្រិត ហើយវីរុសបំប្លែងខ្លួនដែលឆ្លងលឿន Delta កំពុងវាយលុកខ្លាំង។
ឥណ្ឌូណេស៊ី ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនៅក្នុងតំបន់អាស៊ានកាលពីថ្ងៃព្រហស្សតិ៍ ទី៨ ខែកក្កដា មានករណីឆ្លងកូវីដថ្មីចំនួន ៣៨ ៣៩១នាក់ ដែលចំនួននេះខ្ពស់ជាង៦ដងទៅនឹងចំនួនកាលពីដើមខែ និងមួយសប្តាហ៍នៅពេលតួលេខស្លាប់ប្រចាំថ្ងៃកើនឡើងទ្វេដងតាំងពីការចាប់ផ្តើមខែកក្កដា។

មន្ទីរពេទ្យនៅកោះដែលមានប្រជាជនច្រើនបំផុត Java កំពុងញាប់ដៃជើងដើម្បីត្រៀមមន្ទីរពេទ្យ បរិក្ខា គ្រែ និងអ៊ុកស៊ីសែន ដែលមានកម្រិតខណៈអ្នកជំងឺកើនឡើងជាលំដាប់ ហើយទីកន្លែងបញ្ចុះសព៤ក្នុងចំណោម៥នៅទីក្រុងហ្សាការតាអស់កន្លែងហើយ។
ករណីស្លាប់ជាប់កំណត់ត្រាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ដែលអាជ្ញាធរបានដាក់បំរាមគោចរ នៅពេលវីរុសបំប្លែងខ្លួនឆ្លងដ៏អាក្រក់ Delta បានរាលដាលយ៉ាងឆាប់រហ័សនៅក្រុងបាំងកករហូតទូទាំងប្រទេស និងទូទាំងប្រទេសឥណ្ឌូណេស៊ី។
សាលថ្មីនៅព្រលានយន្តសុវណ្ណភូមិរបស់ថៃកំពុងត្រូវបានប្រើប្រាស់ជាទីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ដោយមានគ្រែប្រមាណ៥ពាន់ត្រូវបានដាក់។
ប្រទេសជិតខាងគឺមីយ៉ាន់ម៉ាក៏ឃើញពីករណីឆ្លងថ្មីដល់ទៅជាង៤០០០នាក់ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ និងក្លាយជាថ្ងៃដែលមានករណីស្លាប់ច្រើនបំផុតរបស់មីយ៉ាន់ម៉ា ខណៈប្រទេសកម្ពុជាក៏មានករណីឆ្លង និងស្លាប់ថ្មីខ្ពស់បំផុតដែរក្នុងរយៈពេល៩ថ្ងៃចុងក្រោយនេះ។

អ្នកជំនាញសុខភាពនិយាយថា កម្រិតធ្វើតេស្តទាបនៅបណ្តាលប្រទេសដែលមានប្រជាជនច្រើនគឺ ឥណ្ឌូណេស៊ី និង ហ្វីលីពីន ក៏ទំនងជាបង្កឲ្យការឆ្លងដោយមិនដឹងខ្លួនដ៏អាក្រក់ដែរ។
ប្រទេសវៀតណាមដែលជោគជ័យក្នុងការទប់ស្តាត់កាលពីដើមមក ប៉ុន្តែប្រហែលជាមួយខែចុងក្រោយនេះរាតត្បាតយ៉ាងលឿន។ ជាពិសេស៣ថ្ងៃ ចុងក្រោយនេះករណីឆ្លងខ្ពស់ជាងកំឡុងពេល១៣ខែដំបូង បើទោះជាករណីឆ្លងថ្មីត្រឹមតែ ១៣១៤នាក់កាលពីថ្ងៃព្រហស្បតិ៍ បើប្រៀបធៀបនឹងឥណ្ឌូណេស៊ី។
ភ័យខ្លាចនៃការដាក់បំរាមបានធ្វើឲ្យអ្នកស្រុកស្លន់ស្លោហើយនាំគ្នាទិញសម្ភារៈប្រើប្រាស់យ៉ាងខ្លាំងនៅក្នុងសប្តាហ៍នេះក្នុងទីក្រុងហូជីមិញដែលជាកន្លែងឆ្លងខ្លាំងជាងគេបំផុតនៅវៀតណាម។

ទីក្រុងហូជីមិញដែលមានប្រជាជន៩លាននាក់ត្រូវបានដាក់បំរាមធ្វើដំណើររយៈពេលមួយខែ ប៉ុន្តែអត្រាឆ្លងថ្មីកើនឡើងជាលំដាប់មានអ្នកឆ្លងជាង៩៤០០នាក់ហើយ។
ទីក្រុងហូជីមិញក៏បានផ្អាកមធ្យោបាយដឹកជញ្ជូនសាធារណៈពីតំបន់ឆ្លងជាចង្កោមទៅនៅភាគខាងត្បូងតំបន់ឧស្សាហកម្មដែលជាកន្លែងរឹតត្បិតខ្លាំងបំផុតចាប់ពីថ្ងៃសុក្រនេះទៅ។
លោក Dicky Budiman អ្នកជំនាញជំងឺឆ្លងនៅសាកលវិទ្យាល័យ Griffith University បាននិយាយថា តំបន់អាស៊ានកំពុងតស៊ូនឹងវីរុសបំប្លែងខ្លួន Delta ហើយយុទ្ធសាស្ត្រទប់ស្កាត់ និងសារណែនាំក្នុងវិធានការទប់ស្កាត់ក៏មិនស៊ីគ្នា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


