Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ ថៃ រកឃើញវីរុសកូវីដបំប្លែងខ្លួនសាហាវៗចំនួន ២ ក្នុងខ្លួនមនុស្សតែមួយ ហើយអាចក្លាយជាវីរុសកូនកាត់

បានផុស

នៅ

បើយោងតាមក្រសួងសុខាភិបាលសាធារណៈថៃ បានឲ្យដឹងថា កម្មករសំណង់ចំនួន ៧ នាក់នៅប្រទេសថៃ បានឆ្លងវីរុសកូវីដបំប្លែងខ្លួនចំនួន ២ ក្នុងពេលតែមួយ ។

លោកវេជ្ជបណ្ឌិត Supakit Sirilak ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាននិយាយថា ការធ្វើតេស្តនៅឯការដ្ឋានសំណង់ដ៏ធំមួយក្នុងទីក្រុងបាងកក បានបង្ហាញថា ពួកគេបានឆ្លងវីរុសបំប្លែងខ្លួនអង់គ្លេស “Alpha” និងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Supakit បាននិយាយថា រហូតមកដល់ពេលនេះ ពួកគេនៅតែមានសុខភាពល្អ ហើយមិនបានវិវត្តរោគសញ្ញាណាមួយ គួរឲ្យព្រួយបារម្ភនោះទេ ប៉ុន្តែករណីឆ្លងលាយគ្នានេះ អាចនាំឲ្យមានវីរុសកូនកាត់ ។

ក្នុងចំណោមកម្មករទាំងអស់ចំនួន ១,៧៣៧ នាក់នៅការដ្ឋានសំណង់នោះ មាន ១,៣២៧ នាក់ត្រូវបានធ្វើតេស្តវិជ្ជមាន ហើយក្នុងចំណោមពួកគេ ២៣.៣ ភាគរយបានឆ្លងវីរុសអង់គ្លេស “Alpha” និង ៧៣.៧ ភាគរយឆ្លងវីរុសឥណ្ឌា “Delta” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ទីបំផុត ថៃ បិទខ្ទប់ទីក្រុងបាងកក និងខេត្តជុំវិញ ក្រោយវីរុសបំប្លែងខ្លួនឥណ្ឌាវាយលុកខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម