ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រ WHO ថ្កោលទោសការប្រកួត Euro វគ្គផ្តាច់ព្រ័ត្រ
អ្នកវិទ្យាសាស្ត្រអង្គការសុខភាពពិភពលោក (WHO) ម្នាក់បានឃ្លាំមើលហ្វូងមនុស្សកកកុញគ្មានពាក់ម៉ាស់កំពុងច្រៀង និងស្រែកនៅព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអឺរ៉ុប Euro 2020រវាងអង់គ្លេស និងអ៉ីតាលី នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យដោយនិយាយថាគឺ«គ្រោះថ្នាក់» និងបង្ហាញការព្រួយបារម្ភពីការជំរុញករណីឆ្លងកូវីដ-១៩ក្នុងនោះមានវីរុសបំប្លែងខ្លួន Delta។
ករណីឆ្លងកូវីដនៅប្រទេសអង់គ្លេសបានកំពុងកើនឡើងដោយវីរុសបំប្លែង Delta រាតត្បាតខ្លាំង និងការបន្ធូរបន្ថយបំរាម សូម្បីតែអត្រាចាក់វ៉ាក់សាំងបង្ការខ្ពស់ក៏ដោយ។ កាលពីថ្ងៃទី១៩ ខែមិថុនា បំរាមរឹតត្បិតស្ទើរតែទាំងអស់ត្រូវបានកំណត់បញ្ចប់រាប់ទាំងពាក់ម៉ាស់ និងវិធានការគម្លាតសង្គមជាដើម។

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយអ៉ីតាលី លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសកូវីដ-១៩របស់អង្គការសុខភាពពិភពលោកបានសរសេរលើបណ្តាញសង្គមថា ៖«តើខ្ញុំគួររីករាយការមើលឃើញករណីឆ្លងកំពុងកើតមាននៅនឹងមុខភ្នែករបស់ខ្ញុំ?
លោកស្រីបានសរសេរថា ៖«កូវីដ-១៩មិនមែនឈប់សម្រាកនៅយប់នេះទេ។ វីរុសកូវីដ #SARSCoV2 វីរុស Delta នឹងឆកឱកាសចំពោះមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង អង្គុយជិតគ្នាណែនតាន់តាប់ អត់ពាក់ម៉ាស់ ស្រែហ៊ោ ច្រៀង។ គ្រោះថ្នាក់ណាស់»។
កាលពីខែមិថុនា ចក្រភពអង់គ្លេសបានព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (Uefa)ដើម្បីអនុញ្ញាតឲ្យមនុស្សចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន Wembley ប្រមាណ៧៥%នៃសមត្ថភាពផ្ទុកមនុស្ស៩ម៉ឺននាក់សម្រាប់ការប្រកួត៣លើកនៅខែកក្កដា ក្នុងរាប់ទាំងវគ្គផ្តាច់ព្រ័ត្រ បើទោះជាផ្អាកគម្រោងចុងក្រោយសម្រាប់ការបើកប្រទេសឡើងវិញដោយសារកូវីដ-១៩ផ្ទុះឡើងវិញដែលជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវព្រឹត្តិការណ៍ (ERP)។

កម្មវិធីស្រាវជ្រាវព្រឹត្តិការណ៍ដែលគម្រោងសាកល្បងត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃពីសុវត្ថិភាពនៃការជួបជុំមនុស្សច្រើនកំឡុងពេលការរាលដាលកូវីដ-១៩ និងផលប៉ះពាល់លើការឆ្លងផ្អែកលើអ្នកចូលរួមព្រឹត្តិការណ៍ដើម្បីធ្វើតេស្តរហ័សអវិជ្ជមានជាលក្ខខណ្ឌនៃការអនុញ្ញាតឲ្យចូល។
ទោះបីជាយ៉ាងណា ឧបករណ៍ធ្វើតេស្តរហ័ស Innova lateral ប្រើនៅចក្រភពអង់គ្លេសមិនអាចទុកចិត្តបាន១០០%នោះទេ។ នៅពេលកូវីដមានកម្រិតស្រាល ជាធម្មតាពីរបីថ្ងៃដំបូង បន្ទាប់ពីការឆ្លងគឺមិនអាចរកឃើញទេ។
តាមពិតទៅ WHO បានព្រមានព្រឹត្តិការណ៍នោះរួចហើយថាប្រឈមនឹងការបង្កើនឆ្លងកូវីដ។
គណកម្មាធិការសភាអឺរ៉ុបស្តីពីសុខភាពសុខភាពសាធារណៈបានចាត់ទុកការសម្រេចអនុញ្ញាតឲ្យអ្នកគាំទ្រចូលមើលផ្ទាល់៦ម៉ឺននាក់គឺជារូបមន្តមួយសម្រាប់គ្រោះមហន្តរាយ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


