ព័ត៌មានអន្ដរជាតិ
FDA អាមេរិកបន្ថែមការព្រមានវ៉ាក់សាំង J&J ជុំវិញជំងឺសរសៃប្រសាទដ៏កម្រ
រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានធ្វើបច្ចុប្បន្នភាពពីស្លាកព្រមានរបស់ខ្លួនកាលពីថ្ងៃចន្ទ ទី១២ ខែកក្កដា សម្រាប់វ៉ាក់សាំងបង្ការកូវីដ-១៩ Johnson & Johnson (J&J) បញ្ចូលទាំងព័ត៌មានពី«ហានិភ័យដែលបានតាមដានកើនឡើង»នៃជំងឺសរសៃប្រសាទដ៏កម្រហៅថា រោគសញ្ញា Guillain-Barre Syndrome (GBS)។
ព័ត៌មាននេះជាប៉ះពាលបន្ថែមទៀតដល់ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតប្រើប្រាស់បន្ទាន់កាលពីខែកុម្ភៈ ប៉ុន្តែបានដើរតួនាទីមួយផ្នែកតូចក្នុងយុទ្ធនាការណ៍ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅអាមេរិក។

ផ្អែកលើការវិភាគនៃប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពវ៉ាក់សាំងសហព័ន្ធមួយ មន្ត្រីបានបង្ហាញរបាយការណ៍បឋម១០០%អំពីជំងឺសរសៃប្រសាទ (Guillain-Barre Syndrome) បន្ទាប់ពីវ៉ាក់សាំង១២.៥លានដូសត្រូវបានចាក់ មនុស្សបាននិយាយស្រដៀងៗគ្នាពាក់ព័ន្ធនឹងបញ្ហានេះ។
ក្នុងរបាយការណ៍ មនុស្ស៩៥នាក់ក្នុងចំណោមពួកគេមានរោគសញ្ញាធ្ងន់ធ្ងរ និងតម្រូវទៅព្យាបាលនៅមន្ទីរពេទ្យ។ ជាមួយគ្នានេះក៏មានករណីស្លាប់ម្នាក់ដែរ។
GBS ជាប្រភេទរោគសញ្ញាជំងឺសរសៃប្រសាទដែលប្រព័ន្ធភាពស៊ាំរាងកាយបំផ្លាញកោសិកាប្រសាទ បណ្តាលឲ្យចុះខ្សោយសាច់ដុំ ឬក្នុងករណីធ្ងន់ធ្ងរបំផុតគឺឈានដល់ខ្វិន។
វាបានប៉ះពាល់មនុស្សតាមការប៉ាន់ស្មាន៣០០០ទៅ៦០០០នាក់ក្នុងមួយៗឆ្នាំនៅសហរដ្ឋអាមេរិក និងជាសះស្បើយឡើងវិញ។
ស្លាកព្រមានដែលបានធ្វើបច្ចុប្បន្នភាពថ្មីសម្រាប់អ្នកផ្តល់ការថែទាំ និងទទួលវ៉ាក់សាំងដោយនិយាយថា មនុស្សភាគច្រើនបំផុតកើតមានរោគសញ្ញាក្នុងរយៈពេល៤២ថ្ងៃនៃការចាក់ និងឱកាសកើតមានជំងឺនេះទាបណាស់។

ប្រជាជនគួរស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើពួកគេកើតមានរោគសញ្ញាចុះខ្សោយ ឬមានការឈឺចាប់ ជាពិសេសជើង ឬដៃដែលកាន់តែអាក្រក់ទៀតនោះវារាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។
ពិបាកដើរ ពិបាកធ្វើចលនា សូម្បីតែនិយាយ ទំពារ ឬលេប ស្រវាំងភ្នែក ឬមានបញ្ហាក្នុងការធ្វើចលនាភ្នែក និងការបាត់បង់ថង់ម៉ូត្រ ឬមុខងារពោះវៀនក៏ជាហេតុផលត្រូវការព្យាបាលបន្ទាន់ដែរ។
ប្រភពនិយាយថា នៅពេល FDA បន្តធ្វើការជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ក្នុងការតាមដានសុវត្ថិភាពវ៉ាក់សាំង អង្គភាពនៅតែបន្តស្វែងរកផលប្រយោជន៍ដ៏មានសក្តានុពលខ្លាំងជាងហានិភ័យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ