Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនឱសថធំៗទាំងពីររបស់ ចិន ផ្ដល់វ៉ាក់សាំងរាប់លានដូសទៀតដល់ COVAX ចំពេលវីរុសឥណ្ឌាកំពុងវាយលុកខ្លាំង

បានផុស

នៅ

យោងតាមសម្ព័ន្ធភាពវ៉ាក់សាំង Gavi បានឲ្យដឹងថា គម្រោង COVAX នឹងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន Sinopharm និង Sinovac ចំនួន ១១០ លានដូសបន្ថែមទៀត នៅពេលវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” កំពុងបង្កហានិភ័យកើនឡើង ដល់ប្រព័ន្ធសុខាភិបាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Sinopharm នឹងផ្ដល់វ៉ាក់សាំងរបស់ខ្លួន ៦០ លានដូសទៅដល់គម្រោង COVAX នៅចន្លោះខែកក្កដា និងខែតុលា ឆ្នាំ ២០២១ នេះ ជាមួយនឹងជម្រើសទិញវ៉ាក់សាំងបន្ថែមទៀតនៅឆ្នាំក្រោយ ។ សរុបទៅក្រុមហ៊ុននេះ បានផ្តល់វ៉ាក់សាំងចំនួន ១៧០ លានដូស ។

ចំណែកក្រុមហ៊ុនវ៉ាក់សាំង Sinovac ក៏បានព្រមព្រៀងគ្រោងការណ៍ស្រដៀងគ្នានេះដែល ពោលនឹងផ្ដល់វ៉ាក់សាំង ៥០ លានដូសនៅចន្លោះខែកក្កដា និងកញ្ញា និងជម្រើសទិញបន្ថែមទៀតនៅពេលក្រោយ ។ សរុបទៅវ៉ាក់សាំង Sinovac ចំនួន ៣៨០ លានដូស នឹងត្រូវផ្ដល់នៅចន្លោះពេលនេះ និងឆមាសទីមួយនៃឆ្នាំ ២០២២ ។

ទន្ទឹមនោះ នាយកប្រតិបត្តិសម្ព័ន្ធភាពវ៉ាក់សាំង Gavi លោក Seth Berkley បាននិយាយថា លោកស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនាពេលបច្ចុប្បន្ននេះ ហើយសម្ព័ន្ធភាពមួយនេះ នឹងបន្ថែមវ៉ាក់សាំងទៅក្នុងផលប័ត្ររបស់គម្រោង COVAX ដែលមានវ៉ាក់សាំងចំនួន ១១ ក្រុមហ៊ុនរួចមកហើយ រួមទាំងវ៉ាក់សាំង Sinopharm និង Sinovac នេះ ។

បន្ទាប់ពីមានការបញ្ជាទិញកាលពីថ្ងៃចន្ទ សម្ព័ន្ធភាពវ៉ាក់សាំង Gavi នឹងជួយដោះស្រាយភាពខ្វះចន្លោះ និងភាពចាំបាច់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងភ្លាមៗ ។

សេចក្តីថ្លែងការណ៍របស់ Gavi បានបន្ថែមថា គោលដៅបច្ចុប្បន្នរបស់គម្រោង COVAX គឺដើម្បីផ្តល់វ៉ាក់សាំងផ្សេងៗចំនួន ២ ពាន់លានដូសនៅត្រឹមឆ្នាំ ២០២២ ដែលក្នុងនោះ ១.៨ ពាន់លានដូស នឹងត្រូវផ្តល់ជូនដល់ប្រទេសដែលមានប្រាក់ចំណូលទាបចំនួន ៩២ ។

គួរបញ្ជាក់ថា ទាំងវ៉ាក់សាំង Sinopharm និង Sinovac ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ ដោយអង្គការសុខភាពពិភពលោក (WHO) កាលពីខែឧសភា ដែលជាផ្នែកមួយនៃការគាំទ្ររបស់គម្រោង COVAX ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ទស្សនាវដ្តីល្បីឈ្មោះមួយអះអាងថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពខ្លាំងប្រឆាំងរោគសញ្ញាកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម