ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា Open Skies ជាផ្លូវការ
ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាបើកចំហមេឃ (Open Skies) ដែលការចាកចេញនេះបានកើតឡើង៦ខែបន្ទាប់ពីលោកប្រធានាធិបតី Donald Trump ប្រកាសពីការសម្រេចចិត្តរបស់គាត់។
អ្នកនាំពាក្យ Cale Brown បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ សហរដ្ឋអាមេរិកបានអនុវត្តសិទ្ធិរបស់ខ្លួនដោយយោងតាមកថាខ័ណ្ឌទី២នៃមាត្រាទី១៥របស់សន្ធិសញ្ញា Open Skies ដោយផ្តល់សេចក្តីជូនដំណឹងដល់ភាគីសន្ធិសញ្ញានិងរដ្ឋជាភាគីទាំងអស់នៃសេចក្តីសម្រេចដកខ្លួនចេញពីសន្ធិសញ្ញានេះដោយមានប្រសិទ្ធិភាពក្នុងរយៈពេល៦ខែទៀតគិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ”។

សេចក្តីថ្លែងការណ៍បន្តថា “ពេល៦ខែកន្លងផុតទៅ ការដកខ្លួនរបស់សហរដ្ឋអាមេរិកនឹងចូលជាធរមានហើយសហរដ្ឋអាមេរិកលែងជារដ្ឋភាគីនៃសន្ធិសញ្ញា Open Skies ទៀតហើយ”។
សន្ធិសញ្ញានេះអនុញ្ញាតឲ្យប្រទេសនានាហោះហើរពីលើទឹកដីរបស់គ្នាទៅវិញទៅមកតាមជើងហោះហើរឈ្លបយកការណ៍យោធាដែលជាវិធានការមួយដើម្បីជួយជំរុញទំនុកចិត្តនិងបញ្ជាក់ថា គ្មានប្រទេសណាមួយកំពុងត្រៀមរៀបចំធ្វើសង្គ្រាមនោះទេ។
ប្រទេសចំនួន៣៤គឺជាភាគីនៃសន្ធិសញ្ញានេះរួមមានរុស្ស៊ី ទួរគី បណ្តាប្រទេសអឺរ៉ុបជាច្រើននិងកាណាដាផងដែរ។

សហរដ្ឋអាមេរិកបាននិយាយម្តងហើយម្តងទៀតថា ប្រទេសរុស្ស៊ីកំពុងរំលោភលើសន្ធិសញ្ញានេះចាប់តាំងពីឆ្នាំ២០១៧មក។
លោក Trump បានប្រកាសពីការសម្រេចដកខ្លួនចេញពីសន្ធិសញ្ញានេះកាលពីខែឧសភាដោយនិយាយថា “រុស្ស៊ីមិនគោរពតាមសន្ធិសញ្ញានេះទេដូច្នេះ យើងនឹងដកខ្លួនចេញ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ Joe Biden ប្រាប់ Suga អាមេរិកនឹងការពារកោះ Senkaku ពីការទាមទាររបស់ចិន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


