ព័ត៌មានអន្ដរជាតិ
ចិន អំពាវនាវឲ្យ UN ស៊ើបអង្កេត ការរំលោភសិទ្ធិមនុស្សរបស់កាណាដា លើជនជាតិដើមភាគតិច
កាលពីថ្ងៃអង្គារ ប្រទេសចិន បានទទូចដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឲ្យយកចិត្តទុកដាក់លើការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ប្រទេសកាណាដា ចំពោះស្ត្រីនិងកុមារជនជាតិដើមភាគតិច។

លោក Jiang Duan រដ្ឋមន្រ្តីបេសកកម្មចិនប្រចាំ UN នៅទីក្រុងហ្សឺណែវ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាប្រចាំឆ្នាំ ស្តីពីសិទ្ធិរបស់ស្ត្រី នៃសម័យប្រជុំលើកទី ៤៧ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN។
លោក Jiang បានចង្អុលបង្ហាញថា របាយការណ៍ថ្មីៗ បានបង្ហាញពីផ្នូរដែលមិនមានស្លាកសម្គាល់ជាង ១,០០០ ផ្នូរដែលមានសពជាច្រើន នៅក្នុងអតីតសាលាសម្រាប់កុមារជនជាតិដើម ដោយភាគច្រើននៃពួកគេត្រូវបានគេរំលោភបំពាននិងរំលោភសេពសន្ថវៈ។ លោកបានបន្ថែមទៀតថា ប្រទេសកាណាដាក៏បានអនុវត្តការក្រៀវដោយបង្ខំ ទៅលើស្ត្រីនិងកុមារជនជាតិដើមភាគតិច មួយចំនួនធំផងដែរ។

លោក Jiang បន្តថា ប្រទេសចិន សូមទទូចឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បើកការស៊ើបអង្កេតឲ្យបានទូលំទូលាយនិងត្រឹមត្រូវ លើប្រទេសកាណាដា សម្រាប់គ្រប់ករណីដែលពាក់ព័ន្ធនឹងការធ្វើបាបស្ត្រីនិងកុមារជនជាតិដើម ហើយអ្នកទទួលខុសត្រូវទាំងអស់ គួរតែត្រូវបានផ្តន្ទាទោសតាមច្បាប់។ ការសុំទោសគឺមិនគ្រប់គ្រាន់ទេ ហើយកាណាដាត្រូវតែចាត់វិធានការជាក់ស្តែងដើម្បីកែកំហុសរបស់ខ្លួន។
ស្របពេលជាមួយគ្នានោះ ប្រទេសចិនក៏បានអំពាវនាវឲ្យកាណាដា ប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍និងឧក្រិដ្ឋកម្មស្អប់ខ្ពើម នៅក្នុងប្រទេសរបស់ខ្លួនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Global Times
ចុចអាន៖ ឥណ្ឌា កោះហៅឯកអគ្គរាជទូត កាណាដា បន្ទាប់ពីលោក Trudeau លូកដៃក្នុងរឿងបាតុកម្មរបស់កសិករ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


