ព័ត៌មានអន្ដរជាតិ
Facebook ថា អ្នកប្រើប្រាស់បណ្ដាញរបស់ខ្លួននៅ អាមេរិក ចំនួន ៨៥ ភាគរយគាំទ្រការចាក់វ៉ាក់សាំង មិនដូចការរិះគន់របស់លោក បៃដិន
Facebook អះអាងថា ក្រុមហ៊ុនកំពុងទទួលបានការលើកទឹកចិត្តពាក់ព័ន្ធនឹងវ៉ាក់សាំង ក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញរបស់ខ្លួននៅអាមេរិក ដោយកត់សម្គាល់ពីការកើនឡើង ១០ ទៅ ១៥ ភាគរយចាប់តាំងពីខែមករា ក្រោយមានការរិះគន់ពីលោក ចូ បៃដិន ។

ទន្ទឹមនោះ នាយករងរបស់ Facebook លោក Guy Rosen បាននិយាយថា “ទិន្នន័យបានបង្ហាញថា ៨៥ ភាគរយនៃអ្នកប្រើប្រាស់ Facebook នៅអាមេរិកបានគាំទ្រ និងចង់ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩” ។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook “កំពុងសម្លាប់មនុស្ស” បន្ទាប់ពីសេតវិមាន បន្តរិះគន់ក្រុមហ៊ុននេះ ដែលអនុញ្ញាតឲ្យព័ត៌មានមិនពិតអំពីវ៉ាក់សាំង ត្រូវបានផ្សព្វផ្សាយលើវេទិការបស់ខ្លួន ។

បន្ទាប់ពីមានការរិះគន់នាពេលកន្លងមក លោក Rosen ក៏បានចោទប្រកាន់លោក បៃដិន វិញផងដែរថា បានធ្វើឲ្យហ្វេសប៊ុកក្លាយជាអ្នកបោកប្រាស់ សម្រាប់ការបរាជ័យរបស់រដ្ឋបាលលោក ក្នុងការសម្រេចគោលដៅចាក់វ៉ាក់សាំងដល់ជនជាតិអាមេរិកឲ្យបាន ៧០ ភាគរយនៅត្រឹមថ្ងៃទី ៤ ខែកក្កដា ។
បន្ថែមពីនេះ ទាំង Facebook និងលោក Rosen បានអះអាងថា មានការជឿជាក់យ៉ាងខ្លាំងលើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក្នុងចំណោមអ្នកប្រើប្រាស់នៅអាមេរិក ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ។ ដោយដកស្រង់សម្ដីពីការស្ទង់មតិថ្មីៗនេះដោយសកលវិទ្យាល័យ Carnegie Mellon លោក Rosen បាននិយាយថា “ចាប់តាំងពីខែមករា ការគាំទ្រការចាក់វ៉ាក់សាំងពីសំណាក់អ្នកប្រើប្រាស់ Facebook នៅសហរដ្ឋអាមេរិក បានកើនឡើង ១០ ទៅ ១៥ ភាគរយ (៨០ ទៅ ៨៥ភាគរយ)” ។

លោកបានកត់សម្គាល់ថា “Facebook បានប្រើប្រាស់ធនធានដែលមិនធ្លាប់មានពីមុនមក ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដូចជា ចង្អុលបង្ហាញប្រជាជនឲ្យទទួលព័ត៌មានដែលអាចទុកចិត្តបាន និងជួយសម្រួលដល់យុទ្ធនាការចាក់វ៉ាក់សាំង ជាដើម ។ ចំណែកការបង្ហោះទាក់ទងនឹងប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ Facebook បាននិងកំពុងធ្វើសង្គ្រាមលើព័ត៌មាន ដែលមិនស្របនឹងជំហរផ្លូវការរបស់អង្គការសុខភាពពិភពលោក (WHO) ឬរដ្ឋាភិបាលក្នុងតំបន់” ។
ស្របពេលជាមួយគ្នានេះ ដោយទទួលបានជោគជ័យក្នុងបង្ក្រាប “ព័ត៌មានកូវីដមិនពិត” របស់ក្រុមហ៊ុន Facebook បាននិយាយថាខ្លួនបានមាតិការព័ត៌មានកូវីដចំនួន ១៦៧ លានដែលត្រូវបានចាត់ទុកថាមិនពិត ដោយក្រុមអ្នកត្រួតពិនិត្យរបស់ក្រុមហ៊ុន ហើយនឹងបន្ថែមលើការលុបនូវព័ត៌មានកូវីដមិនត្រឹមត្រូវចំនួន ១៨ លានទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក បៃដិន ៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហោះព័ត៌មានមិនពិត “កំពុងសម្លាប់មនុស្ស”
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


