ព័ត៌មានអន្ដរជាតិ
វីដេអូស្ដែងៗ ស្ត្រីម្នាក់រួចជីវិតពីទឹកជំនន់ហូរត្របាញ់ ក្រោយការជួយសង្គ្រោះពីក្រុមអ្នកដំណើរនៅទីក្រុងភាគកណ្ដាល ចិន
មនុស្ស ១២ នាក់ត្រូវបានសម្លាប់នៅក្នុងប្រព័ន្ធផ្លូវដែកក្រោមដី នៃទីក្រុង Zhengzhou នៅពេលមានភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារខេត្ត Henan ភាគកណ្តាលរបស់ប្រទេសចិន ។

ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតានេះ ក៏បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីផ្ទះរបស់ពួកគេ និងកំពុងបង្កហានិភ័យបាក់រលំទំនប់វារីអគ្គិសនីផងដែរ ។
ទន្ទឹមនោះ មានវីដេអូ និងរូបភាពជាច្រើន បានចែករំលែកនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារបានបង្ហាញថា អ្នកដំណើរបានឈរនៅលើទឹក ហើយតោងបង្គោលមួយនៅក្រៅផ្លូវរថភ្លើងក្រោមដីរបស់ទីក្រុង Zhengzhou ខណៈអ្នកដំណើរផ្សេងទៀតបានថតវីដេអូ នៃទឹកឡើងនៅតាមផ្លូវ ។

វីដេអូនោះក៏បង្ហាញពីស្ត្រីម្នាក់ ត្រូវបានជួយសង្គ្រោះពីទឹកជំនន់ដែលកំពុងហូរត្របាញ់ ដោយក្រុមមនុស្សជាច្រើននាក់ តាមរយៈខ្សែពួរដែលបោះឲ្យនាងតោងនៅទីក្រុង Zhengzhou ដែលបានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ទឹកជំនន់វាយប្រហារភាគកណ្តាល ចិន សម្លាប់ និងប៉ះពាល់មនុស្សរាប់លាននាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


