ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីគុយបា ក្រោយបង្ក្រាបលើក្រុមតវ៉ា
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានសម្រេចដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីក្រសួងការពារជាតិគុយបា និងក្រុមកម្លាំងពិសេសរបស់ក្រសួងមហាផ្ទៃ។
សម្រាប់ការទណ្ឌកម្មនេះ អាមេរិកបាននិយាយថា ដោយសារពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការរំលោភសិទ្ធិមនុស្សកំឡុងពេលការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើក្រុមតវ៉ានៅកោះក្នុងខែនេះ។

លោកប្រធានាធិបតី ចូ បៃដិន មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«វិធានការគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះនៃកិច្ចខិតខំប្រឹងប្រែងចំពោះទណ្ឌកម្មទៅលើបុគ្គលដែលទទួលខុសត្រូវសម្រាប់ការគៀបសង្កត់លើពលរដ្ឋគុយបា»។
វិធានការនេះត្រូវបានដាក់ចេញស្របពេលលោក ចូ បៃដិន ប្រឈមនឹងសម្ពាធកំពុងកើនឡើងខ្លាំងពីសភា ក្រុមសកម្មជន និងប្រជាជនអាមេរិកដើមកំណើតគុយបាឲ្យចាត់វិធានការដាច់ខាតដើម្បីគាំទ្រដល់អ្នកតវ៉ានៅកោះ។
រដ្ឋាភិបាលអាមេរិកបាន និងកំពុងស្វែងរកគោលនយោបាយថ្មីបន្តិចៗម្តងទៅលើប្រទេសគុយបាដែលប្រឆាំងនឹងសកម្មភាពជាច្រើនដែលដាក់ចេញដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ពីការរឹតបន្តឹងធ្វើដំណើរ ពាណិជ្ជកម្ម និងទម្រង់ផ្សេងៗទៀត។ រដ្ឋបាលលោក អូបាម៉ា បានពង្រីកទំនាក់ទំនងនៅពេលដែលចំណង់ការទូតជាមួយរដ្ឋាភិបាលក្រុង Havana នៅឆ្នាំ២០១៥។
ប៉ុន្តែចលាចលកំពុងកើតមាននៅគុយបាក្នុងនោះមានបាតុកម្មមិនធ្លាប់មានបានផ្ទុះឡើងនៅតាមទីក្រុង និងទីប្រជុំជនមួយដែលជំរុញឲ្យមានការចាប់ខ្លួនមនុស្សរាប់រយនាក់ ការវាយប្រហារលើក្រុមតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងការប៉ុនប៉ងបិទបណ្តាញទំនាក់ទំនងអ៉ឺនធឺណេតដើម្បីរារាំងដល់បាតុកម្មទំនាក់ទំនងគ្នាដែលធ្វើឲ្យរដ្ឋបាល ចូ បៃដិន ដាក់កាលវិភាគថ្មី។

ក្នុងការឆ្លើយតបប៉ុន្មាននាទី បន្ទាប់ពីវិធានការត្រូវបានប្រកាសនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីក្រសួងការបរទេសគុយបាលោក Bruno Rodríguez បានហៅទណ្ឌកម្មលើលោករដ្ឋមន្ត្រីក្រសួងការពារជាតិ Álvaro López Miera និងក្រុមកម្លាំងពិសេសរបស់ក្រសួងមហាផ្ទៃថា«គ្មានមូលដ្ឋាន និងបង្កាចបង្ខូច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ washingtonpost
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


