Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​អូស្ត្រាលី​ថា​ វ៉ាក់សាំង​តែ​ម្យ៉ាង​មិន​អាច​បញ្ចប់បំរាម​កូវីដ​បាន​ទេ

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី Scott Morrison បាន​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង​តែ​ម្យ៉ាង​នឹង​មិន​អាចនាំ​មក​នូវ​ការ​​បញ្ចប់​បំរាម​បិទ​ខ្ទប់​នៅទី​ក្រុង​ស៊ីដនី​បាន​ទេ ស្រប​ពេល​ទី​ក្រុង​នេះ​ត្រូវ​បន្ត​បំរាម​មួយ​ខែ​ទៀត​ដោយ​សារវីរុស​បំប្លែង​ខ្លួន Delta រាត​ត្បាត​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Morrison មាន​ប្រសាសន៍ដែល​សារព័ត៌មាន Nine News ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍ ទី​២៩ ខែ​កក្កដា​នេះ​ថា ៖«ខ្ញុំ​មាន​ន័យ​ថា វា​ពិតជា​អាច​ជួយ​បាន​មែន… អត្រា​ចាក់​វ៉ាក់សាំង​នៅ​ទាប យើង​ត្រូវ​ការ​បន្ថែម​ទៀត​ ហើយ​ថា បំរាម​​ពិត​ជា​ជួយ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ដូច្នេះ​នឹង​មិន​ទាន់​ឈប់​ដាក់​បំរាម​បាន​ទេ»។

លោក Morrison សង្ឃឹម​ថា ការ​ពង្រីក​បំរាម​បិទ​ខ្ទប់ និង​បំរាម​គោចរ​តឹង​រឹងនឹង​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​តំបន់​​នៃ​ទី​ក្រុង​ស៊ីដនី​​ដែល​វីរុស​បំប្លែងខ្លួន​​ដ៏​កាច​សាហាវ Delta កំពុង​រាត​ត្បាត​ខ្លាំង។

នៅ​រដ្ឋ New South Wales ការ​ចាក់​វ៉ាក់សាំង​បាន​១៧​%​ពេញ​លេញ​លើ​ប្រជា​ជន​ដែល​មាន​អាយុ​១៦​ឆ្នាំ​ឡើង ខណៈ​ទី​ក្រុង​ស៊ីដនីកំពុងទទួល​រង​ការ​ឆ្លង​កាន់​ឡើង​ខ្ពស់​ជា​លំដាប់ បើ​ទោះ​ជា​បំរាម​ត្រូវ​បាន​ដាក់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា។

លោក John Barilaro អភិបាល​រង​​ក្រុង​ស៊ីដនី​បាននិយាយ​ថា ៖«អ្វី​ដែលយើងបាន​ឃើញ​គឺ​ជា​ចំនួនឆ្លង​រឹង​ក្បាល។ យើង​នឹង​មិន​អាច​ធ្វើ​ពុត​ថា យើង​មាន​គ្រប់​ចម្លើយ​នោះ​ទេ ពី​ព្រោះ​យើង​មិន​មាន»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម