ព័ត៌មានអន្ដរជាតិ
ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនទៅដល់អាមេរិកប្រកបដោយសុទិដ្ឋិនិយម
ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិនប្រចាំសហរដ្ឋអាមេរិក លោក Qin Gang នៅថ្ងៃពុធ ទី២៨ ខែកក្កដា បានជូនពរឲ្យសហរដ្ឋអាមេរិកឲ្យទទួលបានជោគជ័យលើកូវីដ-១៩ និងមានប្រសាសន៍សង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីដ៏មានសក្តានុពលកំពុងរង់ចាំ នៅពេលលោកបានទៅដល់ទឹកដីអាមេរិកចំពេលទំនាក់ទំនងប្រទេសទាំងពីរកំពុងតានតឹង។

ការទៅដល់ទឹកដីអាមេរិករបស់លោក Qin ប៉ុន្មានថ្ងៃ បន្ទាប់ពីមានកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុង Tianjin ភាគខាងជើងប្រទេសចិនរវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Wendy Sherman និងមន្ត្រីការទូតជាន់ខ្ពស់ចិនបានបញ្ចប់ដោយភាគីទាំងពីរយល់ព្រមធ្វើសម្បទានទំនាក់ទំនងឲ្យកាន់តែល្អប្រសើរឡើង។
លោក Qin វ័យ៥៥ឆ្នាំដែលជាអនុរដ្ឋមន្ត្រីការបរទេសកាលពីពេលថ្មីៗនេះលេចមុខក្នុងកិច្ចការជាច្រើននៅអឺរ៉ុបទាំងការងារបរទេស និងពិធីការ ត្រូវបានតែងតាំងជួសលោក Cui Tiankai អាយុ៦៨ឆ្នាំដែលបម្រើជាឯក អគ្គរដ្ឋទូតរបស់ចិនយូរជាងគេបំផុតប្រចាំសហរដ្ឋអាមេរិក ដែលបានប្រកាសពីការចាកចេញពីក្រុងវ៉ាស៊ីនតោនកាលពីខែមុន បន្ទាប់ពីបំពេញការងាររយៈពេល៨ឆ្នាំ។
លោក Qin បានប្រាប់អ្នកកាសែតនៅនិវេសនដ្ឋានរបស់លោក ក្រោយពេលទៅដល់អាមេរិកថា ៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទ្វារទំនាក់ទំនងចិន-អាមេរិកដែលបើកចំហរស្រាប់ គឺមិនអាច និងមិនគួរបិទឡើយ»។
«ទំនាក់ទំនងចិន-អាមេរិកបានឈានដល់កម្រិតសំខាន់ថ្មីមួយ ដែលមិនត្រឹមតែប្រឈមមុខដាក់គ្នា និងជួបការលំបាកជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏មានកាលានុវត្តភាព និងសក្តានុពលដ៏ខ្លាំងផងដែរ»។ លោក Qin បានបញ្ជាក់។

លោកមានប្រសាសន៍ថា ទំនាក់ទំនងនៅតែបន្តឆ្ពោះទៅមុខ បើទោះជាមានការវិលវល់ក៏ដោយ និងបន្ថែមថា សេដ្ឋកិច្ចអាមេរិកកំពុងល្អប្រសើរក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន។
លោកបន្ថែមថា ៖«ខ្ញុំសូមជូនពរអាមេរិកឲ្យឆាប់ទទួលបានជ័យជម្នះលើកូវីដ-១៩»។ លោកបានជាឯកអគ្គរដ្ឋទូតចិនទី១១ប្រចាំសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


