ព័ត៌មានអន្ដរជាតិ
អ្នកជំនាញម្នាក់ថា អាមេរិកកំពុងដើរខុសគោលដៅ ខណៈការឆ្លងកូវីកើនឡើងជាថ្មី
សហរដ្ឋអាមេរិកកំពុងដើរខុសគោលដៅលើការគ្រប់គ្រង់វីរុសកូរ៉ូណា ពីព្រោះករណីឆ្លងថ្មីកំពុងកើនឡើងក្នុងចំណោមប្រជាជនមិនទាន់ចាក់វ៉ាក់សាំង។ នេះជាការព្រមានបស់អ្នកឯកទេសជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក។
លោកវេជ្ជបណ្ឌិត Anthony Fauci បានឲ្យដឹងថា វីរុសកូវីដ-១៩បំប្លែងខ្លួន Delta កំពុងវាយលុកខ្លាំងនៅក្នុងតំបន់ដែលមានអត្រាប្រជាជនចាក់វ៉ាក់សាំងទាប។ អាជ្ញាធរសុខាភិបាលកំពុងចេញអនុសាសន៍ឲ្យពាក់ម៉ាស់ឡើងវិញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយ។ ការចាក់វ៉ាក់សាំងដូសបន្ថែមសម្រាប់ក្រុមមនុស្សដែលងាយរងគ្រោះក៏កំពុងពិចារណា។

លោកវេជ្ជបណ្ឌិត Fauci ជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN កាលពីចុងសប្តាហ៍នេះថា ស្ថានភាពកូវីដ-១៩នៅសហរដ្ឋអាមេរិកកំពុងអាក្រក់នៅក្នុងចំណោមមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។
តាមទិន្នន័យផ្លូវការ ប្រជាជនជាង ១៦២.៧លាននាក់ ឬស្មើនឹង៤៩%នៃប្រជាជនអាមេរិកបានចាក់វ៉ាក់សាំងពេញដូសរួចរាល់។ អាមេរិកបានក្លាយជាអ្នកដឹកនាំពិភពលោកមួយដែលបានចាប់ផ្តើមប្រមូលយកចាក់វ៉ាក់សាំងរហូតដល់ខែមេសា នៅពេលអត្រាចាក់វ៉ាក់សាំងចាប់ផ្តើមថយចុះ។
អត្រាចាក់វ៉ាក់សាំងទាបខ្លាំងនៅបណ្តារដ្ឋភាគត្បូងប្រទេសដែលមានប្រជាជនតិចជាងពាក់កណ្តាលបានការចាក់ហោចណាស់១ដូសប៉ុណ្ណោះ។
ទន្ទឹមជាមួយនឹងករណីឆ្លងកូវីដប្រចាំថ្ងៃបានកើនឡើងខ្ពស់ជាលំដាប់ បន្ទាប់ពីចំនួនបានធ្លាក់ចុះនៅខែឧសភា និងមិថុនា។ ការឆ្លងថ្មីកើនឡើងវិញបានបន្ថែមឲ្យករណីឆ្លងសរុបនៅអាមេរិកឡើងដល់ជាង៣៤លាននាក់ និងករណីស្លាប់ជាង ៦១០ ០០០នាក់រហូតដល់ពេលនេះ។
និន្នាការនេះត្រូវបានសន្មត់ថាជាផ្នែករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនដែលឆ្លងលឿន Delta។ ការឆ្លងថ្មីកើនឡើងខ្លាំងបំផុតនៅរដ្ឋដែលចាក់វ៉ាក់សាំងទាបដូចជា ហ្លរីដា តិចសាស និងមីសសួរី។
កាលពីដើមសប្តាហ៍នេះ អ្នកជំនាញវះកាត់ជាន់ខ្ពស់អាមេរិក លោក Vivek Murthy មានប្រសាសន៍ថា ៩៩.៥%នៃអ្នកស្លាប់ដោយកូវីដ-១៩បានកើតមានឡើងក្នុងចំណោមមនុស្សមិនទាន់ចាក់វ៉ាក់សាំង។
នៅក្នុងបទសម្ភាសជាមួយ CNN លោកវេជ្ជបណ្ឌិត Fauci បានប្រាប់ទៅបណ្តាមេដឹកនាំក្នុងរដ្ឋដែលមានកម្រិតចាក់វ៉ាក់សាំងទាបថា ត្រូវតែបង្កើនការប្រឹងប្រែងថែមទៀតដើម្បីជំរុញឲ្យប្រជាជនទៅចាក់វ៉ាក់សាំង។
លោកបញ្ជាក់ថា លោកត្រេកអរណាស់ដែលឮអភិបាលរដ្ឋអាកាន់សាស និងហ្លរីដាកំពុងជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង។ មេដឹកនាំទាំងពីរបានរិះគន់យ៉ាងខ្លាំងចំពោះដំបូន្មានរបស់លោក Fauci កាលពីមុន។

លោកវេជ្ជបណ្ឌោត Fauci ជាទីប្រឹក្សាដ៏សំខាន់ម្នាក់របស់លោកប្រធានាធិបតី ចូ បៃដិន និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ កំឡុងពេលវិបត្តិកូវីដ-១៩។
លោកមានប្រសាសន៍ថា លោកបានពាក់ព័ន្ធនឹងកិច្ចពិភាក្សាជាច្រើនដើម្បីកែប្រែអនុសាសន៍ពាក់ម៉ាស់ដែលសម្រេចដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC)។
គោលជំហររបស់ខ្លួន CDC បាននិយាយថា ប្រជាជនដែលចាក់វ៉ាក់សាំងរួចរាល់អាចបន្តសកម្មធម្មតាដូចមុនពេលមិនទាន់មានកូវីដពោលគឺមិនចាំបាច់ម៉ាក់ម៉ាស់ទេ។
លោក Fauci បាននិយាយថា អាជ្ញាធរតាមរដ្ឋអាចពិចារណានូវគោលការណ៍របស់ពួកគេដែលស្ថិតក្រោមអនុសាសន៍របស់ CDC ថ្មីៗនេះ។ ប៉ុន្តែលោកកត់សំគាល់ថា អាជ្ញាធររដ្ឋមួយចំនួនបានអនុវត្តនូវវិធានការពាក់ម៉ាស់ឡើងវិញទាំងក្នុង និងក្រៅផ្ទះដើម្បីការពារករណីឆ្លងថ្មីដែលកំពុងកើនឡើង។
នៅ Los Angeles County ឥឡូវនេះក៏តម្រូវឲ្យទាំងអ្នកចាក់វ៉ាក់សាំង និងមិនទាន់ចាក់ឲ្យពាក់ម៉ាស់ការពារខ្លួន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


