Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បិទខ្ទប់ប្រជាជនរាប់លាននាក់ ខណៈ Delta រាលដាលដល់ ខេត្តក្រុង ជាង ៣០

បានផុស

នៅ

នៅថ្ងៃចន្ទទី២ខែសីហានេះ មនុស្សរាប់លាននាក់ត្រូវបានបង្ខាំងក្នុងផ្ទះរបស់ពួកគេ នៅប្រទេសចិន ខណៈប្រទេសនេះ ព្យាយាមទប់ស្កាត់ការផ្ទុះកូវីដ ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។

នៅថ្ងៃចន្ទ ប្រទេសចិន បានរាយការណ៍ពីករណីឆ្លងកូវីដក្នុងសហគមន៍ ចំនួន ៥៥ ករណី វីរុសបំប្លែងខ្លួនឆ្លងសាហាវ Delta បានរាលដាលដល់ទីក្រុងជាង ២០ និងខេត្តជាង ១២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន រដ្ឋាភិបាលមូលដ្ឋាននៅក្នុងទីក្រុងធំ ៗ រួមទាំងរដ្ឋធានីប៉េកាំងផងដែរ បានធ្វើតេស្តប្រជាជនរាប់លាននាក់ ព្រមទាំងបិទបរិវេណលំនៅដ្ឋាននិងឲ្យអ្នកប៉ះពាល់ជាមួយអ្នកជំងឺ ត្រូវធ្វើចត្តាឡីស័កផងដែរ

ទីក្រុង Zhuzhou ក្នុងខេត្ត Hunan បានបញ្ជាឲ្យប្រជាជនជាង ១,២ លាននាក់ ស្នាក់នៅក្នុងផ្ទះក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៅបីថ្ងៃខាងមុខ ស្របពេលខ្លួនចាប់ផ្តើមយុទ្ធនាការធ្វើតេស្តនិងចាក់វ៉ាក់សាំងទូទាំងទីក្រុង។

ការផ្ទុះឡើងចុងក្រោយបំផុត ទាក់ទងទៅនឹងចង្កោមនៅ Nanjing ដែលអ្នកបោសសំអាត ៩ នាក់នៅអាកាសយានដ្ឋានអន្តរជាតិ បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី ២០ ខែកក្កដា កំពុងតែគំរាមកំហែងដល់ជោគជ័យរបស់ចិន ក្នុងការគ្រប់គ្រងវិបត្តិកូវីដដោយត្រឹមរយៈពេល២សប្តាហ៍ ចិន​ រកឃើញអ្នកឆ្លងក្នុងសហគមន៍ជាង ៣៦០ ករណី។

នៅចំណុចទិសដៅទេសចរណ៍ Zhangjiajie ជិត Zhuzhou ការផ្ទុះឡើងកាលពីខែមុន បានរាលដាលក្នុងចំណោមអ្នកចូលក្នុងរោងមហោស្រព។ Zhangjiajie បានបិទខ្ទប់ប្រជាជនទាំងអស់ ១.៥លាននាក់ កាលពីថ្ងៃសុក្រ។

ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំង បានរារាំងអ្នកទេសចរមិនឲ្យចូល អំឡុងរដូវកាលធ្វើទេសចរណ៍រដូវក្តៅ។ មន្រ្តីទីក្រុងកំពូល ៗ កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យប្រជាជន កុំចាកចេញពីទីក្រុងប៉េកាំងបើមិនចាំបាច់។

សង្កាត់ Changping របស់រដ្ឋធានី បានបិទខ្ទប់មនុស្ស ៤១,០០០ នាក់នៅក្នុងសហគមន៍លំនៅដ្ឋានចំនួន ៩ កាលពីសប្តាហ៍មុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ផ្ទុះវិញហើយ ចិន រកឃើញអ្នកឆ្លងកូវីដច្រើនបំផុតលើកទី ២ ចាប់តាំងពីចុងខែមករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១០ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៥៧ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៦០ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម