ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅអឺរ៉ុប គ្រោងចាក់វ៉ាក់សាំងជំរុញ ដល់ទៅ ៥ដូសឯណោះ
ស្របពេលដែលរដ្ឋាភិបាលស៊ុយអ៊ែត កំពុងរៀបចំការចាក់ថ្នាំបង្ការរោគជំងឺកូវីដ-១៩ ដល់ប្រជាជនយ៉ាងច្រើន រួមទាំងក្រុមហានិភ័យផងដែរនោះ អ្នកស្រាវជ្រាវវ៉ាក់សាំងឈ្មោះ Matti Sällberg ដែលជាសាស្រ្តាចារ្យនិងជាអ្នកវិភាគជីវវេជ្ជសាស្ត្រ នៅវិទ្យាស្ថាន Karolinska បានលើកឡើងថា ការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត អាចជារឿងចាំបាច់។

លោក Sällberg បានប្រាប់កាសែត Aftonbladet ថា “យើងមិនដឹងថា តើវ៉ាក់សាំងអាចការពារប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនិងការស្លាប់ បានរយៈពេលយូរប៉ុនណាទេ”។
យោងតាមលោក Sällberg បានឲ្យដឹងថា ការប្រកាសរបស់ទីភ្នាក់ងារសុខភាពសាធារណៈស៊ុយអែតអំពីវ៉ាក់សាំងដូសទី ៣ គឺមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។

លោកនិយាយថា “បន្ទាប់ពីទទួលបានដូសទី២ ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំបានធ្លាក់ចុះបន្តិចម្តងៗ។ ក្នុងរយៈពេលមួយឆ្នាំ មនុស្សជាច្រើនអាចបាត់បង់ការការពារ។ យើងមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែប្រសិនបើអ្នកទទួលបានដូសទី៣ វានឹងសកម្មម្តងទៀត។ ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំបានចុះខ្សោយ ហើយនោះជាពេលសម្រាប់ការចាក់ដូសទី៣ ទី៤ ឬទី៥”។

បច្ចុប្បន្ននេះ មានតែការសិក្សាតិចតួចប៉ុណ្ណោះ ស្តីពីប្រសិទ្ធភាពរបស់វ៉ាក់សាំងដូសជំរុញ។ ប៉ុន្តែការស្រាវជ្រាវដែលមានស្រាប់ នៅតែបង្ហាញពីការឆ្លើយតបប្រព័ន្ធភាពស៊ាំខ្លាំងក្លា ហើយមិនមានការបង្ហាញពីហានិភ័យនៃផលរំខានទេ។
គិតត្រឹមពេលនេះ ប្រទេសស៊ុយអែត មានការឆ្លងកូវីដចំនួន ១.១លានករណី និងស្លាប់ ១៤,៧០០ នាក់។ ស៊ុយអែត ចាក់វ៉ាក់សាំងបាន ៤២,៥ភាគរយ ក្នុងចំណោមប្រជាជន ១០លាននាក់របស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ CNN ដេញចោលបុគ្គលិក ៣នាក់ ព្រោះអត់ចាក់វ៉ាក់សាំង មកធ្វើការ
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


