ព័ត៌មានអន្ដរជាតិ
ប្រកាសព្រឹកនេះ! ថៃ មានអ្នកស្លាប់ច្រើនបំផុត ដោយសារកូវីដ
ក្រសួងសុខាភិបាល បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនខ្ពស់បំផុតបំបែកកំណត់ត្រាថ្មី២១២នាក់ និងឆ្លងថ្មី ២១,៨៣៨ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ២០,៩១៥ករណីជាប្រជាជនទូទៅនិង ៩២៣ ករណីជាអ្នកទោសក្នុងពន្ធនាគារ។
ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន ២១,១០៨នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ៧០៧,៦៥៩នាក់ ក្នុងនោះមាន ៤៨៩,៥៨៦នាក់បានជាសះស្បើយ។
ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងសរុប ៧៣៦,៥២២ករណី ក្នុងនោះមាន ៥១៧,០១២នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ៥,៩៧២នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៦,០៦៦នាក់។
គួរបញ្ជាក់ថា កំណត់ត្រាចាស់ នៃការឆ្លងកូវីដប្រចាំថ្ងៃ ខ្ពស់បំផុតរបស់ថៃ គឺចំនួន ២១,៣៧៩ករណី កាលពីថ្ងៃសុក្រ ចំណែកអ្នកស្លាប់ក្នុងកម្រិតខ្ពស់បំផុតគឺ ១៩១នាក់ នៅថ្ងៃនោះដូចគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ករណីឆ្លងនិងស្លាប់ដោយសារកូវីដនៅ ថៃ ហក់ឡើងខ្ពស់បំផុត មិនធ្លាប់មានទាល់តែសោះ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


