ព័ត៌មានអន្ដរជាតិ
វីរុសកូវីដបំប្លែងថ្មី Iota មានសមត្ថភាពគេចផុតពីភាពស៊ាំ និងបង្កើនហានិភ័យការស្លាប់ខ្ពស់ ក្នុងចំណោមមនុស្សចាស់
ការសិក្សាមួយដែលធ្វើឡើងនៅនាយកដ្ឋានសុខភាព និងអនាម័យទីក្រុងញូវយ៉ក និងសាលាសុខភាព សាធារណៈ Mental នៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក បានកំណត់សមត្ថភាពចម្លងយ៉ាង ខ្លាំងក្លា របស់វីរុសបំប្លែងខ្លួន Iota ដែលគេស្គាល់ថាជា B.1.526 អាចគេចផុតពីភាពស៊ាំនិងបង្កើនហានិភ័យ ការស្លាប់ខ្ពស់។

ការសិក្សាដែលបានចុះផ្សាយដោយគេហទំព័រ medRxiv បង្ហាញថា វីរុសបំប្លែងខ្លួននេះមានសក្ដានុពលនៃ ការចម្លង និងមានភាពស៊ាំខ្ពស់ជាងវីរុសបំប្លែងផ្សេងទៀតដែលកំពុងចរាចរពីមុនៗ ហើយវាអាចបង្កើនអត្រា ស្លាប់ដោយការឆ្លងពី ៦២ ភាគរយ ទៅ ៨២ ភាគរយ ក្នុងចំណោមមនុស្សចាស់។
ប្រភេទ B.1.526 ដែលត្រូវបានគេស្គាល់ថា ជាវីរុសបំប្លែងខ្លួន Iota បានកំណត់អត្តសញ្ញាណដំបូងនៅទីក្រុងញូវយ៉ក នៅខែ វិច្ឆិកា ឆ្នាំ ២០២០។ ក្រោយមកវាត្រូវបានគេរកឃើញនៅក្នុងរដ្ឋទាំង ៥២ នៅសហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងប្រទេសចំនួន ២៧ នៅទូទាំងពិភពលោក និងត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ថ្នាក់ជាវីរុសបំប្លែងគួរឲ្យចាប់អារម្មណ៍ រួមជាមួយនឹងវីរុសបំប្លែងចំនួន ៣ទៀតដូចជា Lambda និង Kappa។

នៅក្នុងការសិក្សាដែលផ្អែកលើមន្ទីរពិសោធន៍ វីរុសបំប្លែងខ្លួន Iota នេះមានភាពធន់ទ្រាំទៅនឹងការបន្សាបជាតិពុលដោយអង់ទីគ័រ monoclonal ព្យាបាលនិងអង់ទីគ័រដែលបង្កដោយវ៉ាក់សាំងនិងការបង្ករោគ។ បើទោះបីជាឆ្លងនិងធ្ងន់ជាងកូវីដយ៉ាងណា ក៏វាមិនបង្កើនហានិភ័យនៃការឆ្លងមេរោគនៅក្នុងខ្លួនបុគ្គលដែលបានចាក់វ៉ាក់សាំង ឬអ្នកដែលបានឆ្លងពីមុននោះទេ។

ការប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្រអំពីការឆ្លងមេរោគជាក់លាក់ និងអត្រាមរណភាពនៅទីក្រុងញូវយ៉កបានបង្ហាញថា B.1.526 បង្កើនអត្រាស្លាប់ដោយការឆ្លង ៤៦ភាគរយ ទៅ ៨២ភាគរយ និង ៦២ភាគរយ ចំពោះបុគ្គលដែលមានអាយុ ៤៥ – ៦៤ ឆ្នាំ ៦៥ – ៧៤ ឆ្នាំ និងលើសពី ៧៥ ឆ្នាំរៀងៗខ្លួន។ បើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួនដែលកំពុងចរាចរពីមុនៗ វីរុសបំប្លែងខ្លួន B.1.526 បណ្ដាលឲ្យមានអត្រាមរណភាពឆ្លង ៦០ ភាគរយលើមនុស្សចាស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖WHO៖ Lambda ជាវីរុសកូវីដបំប្លែងថ្មី មានសមត្ថភាពឆ្លងរាលដាលលឿន
ចុចអាន៖វីរុសបំប្លែងខ្លួនមិនខ្លាចវ៉ាក់សាំង ២ប្រភេទឆ្លងខ្លាំងជាង Delta កំពុងវាយលុកពិភពលោកជាបណ្តើរៗហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


