Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ វាយបាន២ភាគ៣នៃប្រទេស អាហ្វហ្គានីស្ថាន ហើយចូលកាន់តែកៀកក្រុង កាបុល

បានផុស

នៅ

ក្រុមតាលីបង់ បានវាយដណ្តើមយកទីក្រុងមួយទៀតហើយ ពីកងកម្លាំងអាហ្វហ្គានីស្ថាន ខណៈក្រុមឥស្លាមនិយមមួយនេះ កំពុងរុលទៅមុខបន្តិចម្តងៗ ចូលកាន់តែកៀករដ្ឋធានី កាប៊ុល។

ទីក្រុង Ghazni គឺជាការដួលរលំចុងក្រោយបង្អស់របស់អាហ្វហ្គានីស្ថាន ខណៈក្រុមយុទ្ធជនតាលីបង់បានថតសកម្មភាពពួកគេ ដើរដង្ហែកណ្តាលទីក្រុងកាលពីព្រឹកថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យតាលីបង់និយាយថា “ទាហានរដ្ឋាភិបាលមួយចំនួនធំ ត្រូវបានសម្លាប់ហើយ រាប់សិបនាក់ទៀតបានចុះចាញ់”។

ទីក្រុងនេះ ស្ថិតនៅចម្ងាយត្រឹម១២៨គីឡូម៉ែត្រប៉ុណ្ណោះ នៅភាគខាងត្បូងរដ្ឋធានី កាប៊ុលហើយលាតសន្ធឹងលើផ្លូវធំឆ្ពោះទៅភាគខាងត្បូង។

ក្រុមតាលីបង់ បានគ្រប់គ្រងផ្លូវហាយវ៉េសំខាន់ ឆ្ពោះទៅភាគខាងជើងរួចទៅហើយបន្ទាប់ពីដណ្តើមបានទីក្រុង Pul-e Khumri កាលពីដើមសប្តាហ៍នេះ។ វាមានន័យថា ផ្លូវសំខាន់ពីរចូលនិងចេញទីក្រុងឥឡូវនេះ ត្រូវបានបិទទាំងស្រុង។

The Taliban has taken the city of Ghanzi, just 80 miles south of the capital Kabul, meaning Islamist fighters now control the main highways leading both north and south out of the city

ទន្ទឹមនឹងនេះ ការប្រយុទ្ធគ្នាបានពុះកញ្ជ្រោលនៅ Lashkar Gah ដែលជាទីរួមខេត្ត Helmand និង Kandahar ដែលជាទីរួមខេត្ត Kandahar។

ឥឡូវនេះ តាលីបង់បានគ្រប់គ្រងពីរភាគបីនៃប្រទេស ខណៈកងកម្លាំងរដ្ឋាភិបាលបានដកថយស្ទើរតែគ្រប់តំបន់ទាំងអស់ លើកលែងតែទីក្រុងកាប៊ុលប៉ុណ្ណោះដែលជាទីក្រុងតែមួយគត់ មិនទាន់ត្រូវបានវាយប្រហារដោយផ្ទាល់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ សាហាវព្រៃផ្សៃ! ក្រុមតាលីបង់វាយបានទឹកដី ចូលចាប់ស្រីៗតាមផ្ទះ យកទៅបម្រើផ្លូវភេទ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម