ព័ត៌មានអន្ដរជាតិ
កាលីហ្វ័រញ៉ា ក្លាយជារដ្ឋអាមេរិកដំបូងគេ តម្រូវឲ្យគ្រូបង្រៀនចាក់វ៉ាក់សាំង និងធ្វើតេស្តរកកូវីដ ជាប្រចាំ
កាលពីថ្ងៃពុធ កាលីហ្វ័រញ៉ា បានក្លាយជារដ្ឋអាមេរិកទីមួយ ដែលតម្រូវឲ្យគ្រូបង្រៀននិងបុគ្គលិកសាលាដទៃទៀត ត្រូវចាក់វ៉ាក់សាំងឬធ្វើតេស្តជាប្រចាំរកជំងឺកូវីដ -១៩ ដែលនេះជាវិធានការមួយត្រូវបានលោកអភិបាលរដ្ឋ Gavin Newsom ហៅថា “វិធានការប្រកបដោយការទទួលខុសត្រូវ” ដើម្បីធានាសុវត្ថិភាពកុមារ។

តម្រូវការនេះបានកើតឡើង ស្របពេលដែលការហាមឃាត់ទូទាំងរដ្ឋ តិចសាស់ របស់លោកអភិបាល Greg Abbott លើកាតព្វកិច្ចពាក់ម៉ាស់ បានទទួលបរាជ័យផ្លូវច្បាប់ជាលើកទី២ បន្ទាប់ពីចៅក្រមទីក្រុង ដាឡាស បានរារាំងជាបណ្តោះអាសន្ន ចំពេលមានការកើនឡើងនៃករណីឆ្លងវីរុសទូទាំងប្រទេស។
តម្រូវការចាក់វ៉ាក់សាំងនៅសាលារៀនរដ្ឋកាលីហ្វ័រញ៉ា គឺធ្វើតាមការបញ្ជាស្រដៀងគ្នានេះ ដែលអនុវត្តចំពោះបុគ្គលិករដ្ឋនិងបុគ្គលិកថែទាំសុខភាពទាំងអស់។

លោក Newsom បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា “យើងគិតថា នេះគឺជាវិធីប្រកបដោយនិរន្តរភាព ក្នុងការរក្សាសាលារៀនរបស់យើងឲ្យបើកទ្វារ និងដើម្បីដោះស្រាយបញ្ហាកង្វល់ជាចម្បង ដែលឪពុកម្តាយក៏ដូចជាខ្ញុំដែរ មានចំពោះកូនៗ”។
យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា ដោយសារតែវីរុសបំប្លែងខ្លួន Delta, ករណីឆ្លងកូវីដរបស់សហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង៦ខែ។ ករណីថ្មីនៅអាមេរិក បានកើនឡើង ជាងប្រាំដងក្នុងរយៈពេលមួយខែចុងក្រោយ ខណៈករណីឆ្លងជាមធ្យម បានឈានដល់ ១១៨,០០០ករណី កាលពីថៃអង្គារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


