Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សា​បញ្ជាក់ជា​ថ្មី​​ថា វ៉ាក់​សាំង​នៅ​តែ​មាន​ប្រសិទ្ធភាពប្រឆាំង​ Delta

បានផុស

នៅ

ការ​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩​ទាំង​ពីរ​ដូស​នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​ប្រឆាំង​នឹង​ Delta ​ជា​វីរុស​បំប្លែង​ខ្លួន​​ឆ្លង​ដ៏​​​សាហាវ​ដែល​រក​ឃើញ​ដំបូង​​នៅ​​ប្រទេស​ឥណ្ឌា និង​កំពុង​រាត​ត្បាត​ខ្លាំង​ទូទាំង​ពិភព​លោក។

​ការ​សិក្សាដ៏​ធំ​មួយ​បាន​បង្ហាញ​ថា វ៉ាក់សាំង Oxford-AstraZeneca ដែល​ពី​ដំបូង​មាន​ប្រសិទ្ធភាព​តិច​​បាន​ផ្តល់​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ដូច​វ៉ាក់សាំង Pfizer-BioNTech ដែរ​ បន្ទាប់​ពី​ចាក់រួច​​៤​ទៅ​៥​ខែ។  ប៉ុន្តែ​វា​មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្លាំង​ដូច​ប្រសិទ្ធភាព​​​ប្រឆាំង​នឹង​វីរុស Alpha ឡើយ។

មិន​មាន​ទិន្នន័យ​គ្រប់​គ្រាន់​សម្រាប់​វ៉ាក់សាំង Moderna ទេ ប៉ុន្តែ​​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា វា​ស្ទើរ​តែ​មាន​ប្រសិទ្ធភាព​ល្អ​ដូច​វ៉ាក់សាំង​ផ្សេង។

ពួក​គេ​បាន​ធ្វើ​ការ​វិភាគ​លើ​លទ្ធផល​តេស្ត​២​លានកន្លះ​ពី​អ្នក​ចូល​រួម​ ៧៤៣ ៥២៦​នាក់​នៅ​ក្នុង​ការ​ស្ទង់​មតិ​អ្នក​​ឆ្លង​កូវីដ-១៩​នៅ​ចក្រភព​អង់គ្លេស​ដែល​ដឹក​នាំ​​ដោយ​​សាកល​វិទ្យាល័យ Oxford និងការិយាល័យ​ស្ថិតិ​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិទ្ធភាព​ខ្ពស់

វ៉ាក់សាំង​ Pfizer-BioNTech មាន​ប្រសិទ្ធភាព​៩៣​%​​ប្រឆាំង​នឹង​​ការ​ឆ្លង​​ដែល​មាន​រោគ​សញ្ញា​រយៈ​ពេល​២​សប្តាហ៍ បន្ទាប់​ពីចាក់​ដូស​ទី​២ ប្រៀប​ធៀប​ជា​មួយ​នឹង​វ៉ាក់សាំង Oxford-AstraZeneca មាន​ប្រសិទ្ធភាព​តែ​៧១%។

ទោះ​ជា​យ៉ាង​ណា​ យូរៗ​ទៅ ប្រសិទ្ធភាព​របស់វ៉ាក់សាំង Pfizer-BioNTech បាន​ធ្លាក់​ចុះ។ ផ្ទុយ​វិញ​​វ៉ាក់សាំង Oxford-AstraZeneca នៅ​រក្សា​ប្រសិទ្ធភាព​ខ្ពស់​ដដែល។

អ្នកស្រី Sarah Walker សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Oxford បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​គ្មាន​មូលហេតុ​បង្ក​​ឲ្យ​ព្រួយ​បារម្ភ​ទេ ពី​ព្រោះ«នៅ​ពេល​អ្នក​ចាប់​ផ្តើមប្រសិទ្ធភាព​​ខ្ពស់​​ អ្នក​​នឹង​​​​​រក្សា​​​​រយៈ​ពេល​​បានយូរ»។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា ៖«​អង្គការ​សុខភាព​ពិភព​លោក​បាន​កំណត់​កម្រិតស្តង់ដារ​៥០​% ហើយ​យើង​មាន​កម្រិត​ខ្ពស់​ជាង​នេះ។ វ៉ាក់សាំង​ពីរ​ប្រភេទ​នេះ​នៅ​តែ​មាន​ប្រសិទ្ធភាពខ្ពស់​​ប្រឆាំង​នឹង​ Delta បាន​យ៉ាង​ល្អ»។

គន្លឹះ​សំខាន់​​ផ្សេងៗ​ទៀត​ពី​ការ​ស្រាវ​ជ្រាវ​រាប់​បញ្ចូល

  • មនុស្ស​​ដែល​បាន​យក​ឈ្នះ​កូវីដ-១៩​រឹត​តែ​មាន​អង់ទីគ័រ​ខ្លាំង​នៅ​ពេល​ចាក់​វ៉ាក់សាំង​ពេញ​​​លេញ។
  • ចន្លោះ​ពេល​វេលា​រវាង​ចាក់​ដូស​ទី​១ និង​ដូស​ទី២​មិន​ប៉ះ​ពាល់​ដល់​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទេ។
  • មនុស្ស​វ័យ​ក្មេង​ទទួល​បាន​ប្រសិទ្ធភាព​​ការ​ពារ​ពី​វ៉ាក់សាំង​ខ្លាំង​ជាង​មនុស្ស​ចាស់​ជាង។

ការសិក្សា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ស្រាវ​ជ្រាវ​មុន​ៗ​ដោយ​​បង្ហាញ​ថា ​មនុស្ស​​​ចាក់​វ៉ាក់សាំងពេញ​លេញ​​ដែល​បាន​ឆ្លង​​ Delta មាន​កម្រិត​វីរុសប្រហាក់​ប្រហែល​នឹង​មនុស្ស​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​។ ផ្ទុយ​ទៅ​វិញ ចំពោះ​​វីរុស​បំប្លែង​ខ្លួន Alpha មាន​កម្រិត​ទាប​ខ្លាំង។

អ្នក​ស្រី​សាស្ត្រាចារ្យ Walker បន្ត​ថា ៖«យើង​មិន​ទាន់​ដឹង​ទេ​​ថា​តើ​ការ​ឆ្លង​កើត​មាន​ឡើង​ច្រើន​​យ៉ាង​ណា​ចំពោះ​អ្នក​​ឆ្លង​កូវីដ-១៩ បន្ទាប់​ពី​បាន​ចាក់​វ៉ាក់សាំង​រួច»។

«ឧទាហរណ៍ ពួក​គេ​ប្រហែល​ជា​មាន​កម្រិតវីរុស​ខ្ពស់​​ក្នុង​រយៈ​ពេល​ខ្លី។ ពួក​វា​ប្រាកដ​ជា​មាន​សក្តានុព​ល​​ដើម្បី​បញ្ជូន​ច្រើន។ ប៉ុន្តែ​ការ​ពិត​​ដែរ​​ថា ពួក​គេ​មាន​កម្រិត​វីរុស​​ខ្ពស់​​ចំពោះ​មនុស្សដែល​មិន​ទាន់​ចាក់​វ៉ាក់សាំងប្រហែល​ជាមិន​អាច​ការពារ Delta ដូច​យើង​សង្ឃឹម​នោះ​ទេ»។​

អ្នក​ស្រី​សាស្ត្រាចារ្យ Walker បញ្ជាក់​ថា ៖«នេះ​មាន​ន័យ​ថា វា​សំខាន់​ណាស់​សម្រាប់មនុស្ស​ ដែល​ត្រូវ​​ទទួល​ការ​ចាក់​វ៉ាក់សាំង​ទាំង​នៅ​ចក្រភព​អង់គ្លេស និង​ទូទាំង​ពិភព​លោក»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ២៩ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម