ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង ចិន មានប្រសិទ្ធភាពយ៉ាងខ្លាំងសម្រាប់អ្នកចាក់ពេញ ២ ដូស ពិសេសការពារមិនឲ្យឈឺធ្ងន់ពីវីរុស Delta ១០០ ភាគរយ
យោងតាមការសិក្សានៅខេត្ត Guangdong បានបង្ហាញថា ចិនបានផលិតវ៉ាក់សាំងដើម្បីទប់ទល់នឹងជំងឺកូវីដ ១៩ បានយ៉ាងល្អ សម្រាប់អ្នកដែលបានចាក់ពេញ ២ ដូស ហើយវាក៏ការពារពីវីរុសបំប្លែងខ្លួនឥណ្ឌា Delta ផងដែរ ។
ការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) នៅខេត្ត Guangdong ត្រូវបានធ្វើឡើង បន្ទាប់ពីវីរុសបំប្លែងខ្លួនឥណ្ឌា Delta បានបង្កឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ក្នុងអំឡុងខែឧសភា និងមិថុនា ខណៈក្រុមអ្នកស្រាវជ្រាវបានប្រើទិន្នន័យដែលទាញចេញពីតំបន់ផ្ទុះឡើងនេះ ដើម្បីវាស់វែងការការពារវ៉ាក់សាំងផលិតក្នុងស្រុក ។
ការរកឃើញពីការសិក្សាស្រាវជ្រាវបានបង្ហាញថា វ៉ាក់សាំងដែលបង្កើតឡើងដោយប្រទេសចិន ផ្តល់នូវការការពារដ៏ល្អប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា Delta ។
ប្រសិទ្ធភាពសម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំងពេញ ២ ដូស (ពោលរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីការចាក់លើកទី ២ ចន្លោះពេល ២១ ថ្ងៃរវាង ២ ដូស) ក្នុងចំណោមបុគ្គលដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅគឺ ៧០ ទៅ ៧៨ ភាគរយ និង ១០០ ភាគរយប្រឆាំងនឹងការឈឺធ្ងន់ធ្ងរ ។
ជាចុងក្រោយការសិក្សានេះបានសង្កត់ធ្ងន់ថា វ៉ាក់សាំងរបស់ចិននឹងធ្វើការទៅបាន លុះត្រាតែចាក់ពេញ ២ ដូស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
ចុចអាន ៖ កុំបារម្ភ! វ៉ាក់សាំង Sinopharm មិនបង្កហានិភ័យជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង