ព័ត៌មានអន្ដរជាតិ
តាលីបង់ ប្រាប់មនុស្សដែលចង់ជម្លៀសចេញតម្រង់ជួរឲ្យមានសណ្ដាប់ធ្នាប់នៅក្រៅខ្លោងទ្វារអាកាសយានដ្ឋានក្រុងកាប៊ុល
មេដឹកនាំក្រុមតាលីបង់ថ្មីរបស់អាហ្វហ្គានីស្ថាន បានដាក់បទបញ្ជាមួយចំនួននៅជុំវិញអាកាសយានដ្ឋានកាប៊ុលដែលមានភាពច្របូកច្របល់នៅថ្ងៃអាទិត្យនេះ ដោយប្រាប់មនុស្សតម្រង់ជួរឲ្យមានសណ្តាប់ធ្នាប់នៅខាងក្រៅខ្លោងទ្វារធំៗ និងមិនអនុញ្ញាតឲ្យហ្វូងមនុស្សប្រមូលផ្តុំគ្នានៅជុំវិញនោះឡើយ ។
សាក្សីបាននិយាយថា មិនមានអំពើហិង្សា ឬការភ័ន្តច្រឡំណាមួយនៅព្រលានយន្តហោះនោះទេ នៅពេលព្រលឹមថ្ងៃអាទិត្យនេះ។

មន្រ្តីណាតូ និងតាលីបង់បាននិយាយថា មនុស្សយ៉ាងតិច ១២ នាក់ត្រូវបានសម្លាប់នៅក្នុង និងជុំវិញអាកាសយានដ្ឋានដែលមានផ្លូវហោះហើរតែមួយ ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន ។ សាក្សីបាននិយាយថា អ្នកខ្លះត្រូវបានគេបាញ់ ហើយអ្នកផ្សេងទៀតបានស្លាប់ដោយសាររត់ជាន់គ្នា ។
ទន្ទឹមនោះ ហ្វូងមនុស្សកាន់តែច្រើនឡើងនៅឯអាកាសយានដ្ឋាន ស្ថិតក្នុងរលកកម្ដៅ និងធូលីពេញមួយថ្ងៃកាលពីសប្តាហ៍មុន ដោយរង់ចាំប្រតិបត្តិការជម្លៀស ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតព្យាយាមជម្លៀសអ្នកការទូត និងជនស៊ីវិលរាប់ពាន់នាក់ព្រមទាំងជនជាតិអាហ្វហ្គានីស្ថានជាច្រើននាក់ ។

មន្រ្តីតាលីបង់ម្នាក់បាននិយាយជាមួយ Reuters កាលពីថ្ងៃសៅរ៍ថា ហានិភ័យផ្នែកសន្តិសុខមិនអាចជៀសផុតនោះទេ ប៉ុន្តែក្រុមនេះមានបំណងធ្វើឲ្យស្ថានភាពប្រសើរឡើង និងផ្តល់ច្រកចេញដោយរលូនសម្រាប់មនុស្សដែលព្យាយាមចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ។
គួរបញ្ជាក់ថា ការវាយដណ្តើមយកអាហ្វហ្គានីស្ថានបានយ៉ាងឆាប់រហ័សរបស់តាលីបង់ បានបង្កឲ្យមានការភ័យខ្លាចនៃការសងសឹក និងការវិលត្រឡប់ទៅរកច្បាប់ឥស្លាមដ៏អាក្រក់ ដែលក្រុមមូស្លីមនិកាយស៊ុននីបានអនុវត្ត នៅពេលដែលខ្លួនកាន់អំណាចកាលពី ២ ទសវត្សរ៍មុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ គ្រាន់តែចម្អិនម្ហូបមិនឆ្ងាញ់ ក្រុម តាលីបង់ ដុតស្រ្តីអាហ្វហ្គានីស្ថាន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


