ព័ត៌មានអន្ដរជាតិ
គ្រាន់តែចម្អិនម្ហូបមិនឆ្ងាញ់ ក្រុមតាលីបង់ ដុតស្រ្តីអាហ្វហ្គានីស្ថាន
ស្ត្រីម្នាក់ត្រូវបានក្រុមយុទ្ធជនតាលីបង់ដុតភ្លើង ដោយសារតែនាងត្រូវបានចោទប្រកាន់ពីបទ “ចម្អិនម្ហូបមិនឆ្ងាញ់” ។ ឧប្បត្តិហេតុនេះបានកើតឡើង ខណៈដែលស្ត្រីដទៃទៀតនៅក្នុងប្រទេសក៏ត្រូវបានគេរាយការណ៍ថា ត្រូវបានបង្ខំឲ្យធ្វើជាទាសករផ្លូវភេទសម្រាប់ក្រុមបះបោរមួយនេះ ។
អតីតចៅក្រម និងជាសកម្មជនអាហ្វហ្គានីស្ថានលោកស្រី Najla Ayoubi បានប្រាប់ទូរទស្សន៍ Sky News ថា “មានយុវនារីជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ត្រូវបានបញ្ជូនទៅប្រទេសជិតដោយពួននៅក្នុងមឈូសដើម្បីគេចចេញពីការប្រើជាទាសករផ្លូវភេទ” ។

សកម្មជនរូបនេះបានកត់សម្គាល់បន្ថែមទៀតថា មេដឹកនាំតាលីបង់កំពុងបង្ខំឲ្យគ្រួសាររៀបការជាមួយកូនស្រីតូចៗរបស់ពួកគេ ដោយសង្កត់ធ្ងន់ថា នាងមិនបានឃើញក្រុមបះបោរកំពុងរក្សាការសន្យារបស់ពួកគេ ក្នុងការការពារសិទ្ធិស្ត្រីដោយច្បាប់ឥស្លាមឡើយ ។
ថ្វីត្បិតតែក្រុមតាលីបង់បានសន្យាផ្តល់ឲ្យស្ត្រីអាហ្វហ្គានីស្ថាន នូវសិទ្ធិទាំងអស់តាមច្បាប់ Sharia និងច្បាប់អាហ្វហ្គានីស្ថានក៏ដោយ ក៏មានរបាយការណ៍ជាច្រើនបានបង្ហាញថា ស្ថានភាពជុំវិញសិទ្ធិស្ត្រីនៅក្នុងប្រទេសនេះកាន់តែអាក្រក់ទៅៗ ចាប់តាំងពីការកាន់កាប់ទីក្រុងកាប៊ុល ។

កាលពីដើមសប្តាហ៍នេះ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានទទួលរបាយការណ៍ពីការរំលោភសិទ្ធិមនុស្សលើស្ត្រីនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដោយនៅតំបន់ខ្លះស្ត្រីមិនត្រូវបានអនុញ្ញាតឲ្យទៅធ្វើការឡើយ ។
គួរកត់សម្គាល់ថា ស្ត្រីជាច្រើនបានដើរក្បួននៅទូទាំងរដ្ឋធានីអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ១៧ ខែសីហា ជាមួយផ្ទាំងបដាដោយស្រែកទាមទារឲ្យគោរពសិទ្ធិនយោបាយ សិទ្ធិស៊ីវិល និងសិទ្ធិស្ត្រី ។ បាតុករជាស្ត្រីបានដើរឆ្លងកាត់ទីក្រុងដោយគ្មានការប្រឆាំង ឬនរណាម្នាក់ព្យាយាមរារាំងពួកគេឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


