ព័ត៌មានអន្ដរជាតិ
បរាជ័យនៅអាហ្វហ្គានីស្ថានហ៊ុមព័ទ្ធដំណើរទស្សនកិច្ចអនុប្រធានាធិបតីអាមេរិកនៅអាស៊ាន
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងសប្តាហ៍នេះមកកាន់តំបន់អាស៊ីអាគ្នេយ៍ចំពេលមានវិបត្តិគោលនយោបាយការបរទេសដ៏ធំរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃដិន នៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
ដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡាទៅកាន់ប្រទេសសិង្ហបុរី និងវៀតណាមត្រូវបានសន្មតថា មានសារៈសំខាន់សម្រាប់សក្តានុពលរបស់ពួកគេដើម្បីធានាដល់ការប្តេជ្ញាចិត្តក្នុងការពង្រឹងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។

ជាពិសេសនៅប្រទេសវៀតណាមដែលជាកន្លែងមានប្រវត្តិជូរចត់នៃការដួលរលំទីក្រុងសៃហ្គននៅឆ្នាំ១៩៧៥បានធ្វើឲ្យមានការប្រៀបធៀបនឹងការសម្លៀសមនុស្សនៅក្រុងកាប៊ុលនាពេលឥឡូវនេះ។
លោកស្រី ហារីស មានប្រសាសន៍ថា ៖«គ្មានអ្វីគួរឲ្យឆ្ងល់ទេ ហើយគួរមានការវិភាគឲ្យស៊ីជម្រៅពីអ្វីដែលបានកើតឡើង»។ ការលើកឡើងនេះគឺសំដៅលើអ្វីដែលជាការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។
លោកស្រីលើកឡើងថា ៖«ឥឡូវនេះ យើងបានផ្តោតសំខាន់លើការជម្លៀសពលរដ្ឋអាមេរិក ជនជាតិអាហ្វហ្គានីស្ថានដែលធ្វើការជាមួយយើងចេញពីប្រទេស និងជនជាតិអាហ្វហ្គានីស្ថានដែលងាយរងគ្រោះថ្នាក់ ដូចជាស្ត្រី និងកុមារជាដើម»។
ជាមួយគ្នានេះ លោកស្រីក៏បានការពារលោកប្រធានាធិបតី ចូ បៃដិន ដោយបានលើកឡើងថា លោកប្រធានាធិបតីបានបង្ហាញពីអារម្មណ៍រំជើបរំជួលពីទិដ្ឋភាពនៅអាហ្វហ្គានីស្ថាន។
នៅប្រទេសសិង្ហបុរី លោកស្រី កាម៉ាឡា បានលើកឡើងកាលពីថ្ងៃអង្គារ៍ថា សហរដ្ឋអាមេរិកយល់យ៉ាងច្បាស់ថា ប្រទេសអាស៊ីមិនចាប់អារម្មណ៍ក្នុងការចូលរួមដោយផ្អែកលើស្មារតីផលបូកសូន្យទេ បើទោះជាខ្លួនបានព្យាយាមធ្វើឲ្យទំនាក់ទំនងក្នុងតំបន់កាន់តែស៊ីជម្រៅដើម្បីប្រជែងនឹងការគំរាមរបស់ចិនចំពោះសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់សកល។
ថ្លែងសន្ទរកថានៅសិង្ហបុរីដែលគូសបញ្ជាក់ពីផែនការរបស់រដ្ឋបាល ចូ បៃដិន សម្រាប់ការទំនាក់ទំនងឥណ្ឌូ-ប៉ាស៊ីហ្វិក លោកស្រីអនុប្រធានាធិបតី ហារីស មានប្រសាសន៍ថា ចក្ខុវិស័យរបស់ក្រុងវ៉ាស៊ីនតោនគឺជា«ផ្នែកមួយនៃសន្តិភាព និងស្ថេរភាព សេរីភាពនៅសមុទ្រ ពាណិជ្ជកម្មគ្មានការរំខាន ជំរុញសិទ្ធិមនុស្ស ការប្តេជ្ញាចិត្តចំពោះសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់សកល និងការទទួលស្គាល់ផលប្រយោជន៍រួមរបស់យើងមិនមែនផលបូកសូន្យ»។

លោកស្រីបន្តថា ៖«ការទំនាក់ទំនងរបស់យើងនៅអាស៊ាន និងឥណ្ឌូ-ប៉ាស៊ីហ្វិកគឺមិនប្រឆាំងនឹងប្រទេសណាមួយទេ ហើយក៏មិនបានធ្វើឡើងដើម្បីឲ្យនរណាម្នាក់ជ្រើសរើសប្រទេសណាមួយដែរ»។
កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា នៅប្រទេសវៀតណាម លោកស្រី ហារីស មានប្រសាសន៍ថា ៖«មិនមានអ្វីគួរឲ្យឆ្ងល់ទេដែលយើងទាំងអស់គ្នាយកចិត្តទុកដាក់បញ្ហានៅអាហ្វហ្គានីស្ថាន»។ ការលើកឡើងនេះសំដៅលើការការពារស្ត្រី និងកុមារ។
លោកស្រីអនុប្រធានាធិបតីបានធ្វើការអត្ថាធិប្បាយនៅហាណូយ រដ្ឋធានីរបស់ប្រទេសវៀតណាមនៅថ្ងៃចុងក្រោយនៅអាស៊ានថា នេះជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់រដ្ឋបាលប្រធានាធិបតី ចូ បៃដិន ដើម្បីកសាងភាពជាដៃគូនៅក្នុងតំបន់ និងផ្តោតសាជាថ្មីអំពីគោលនយោបាយការបរទេសអាមេរិកលើការប្រកួតប្រជែងនឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិន។
លោកស្រីបានលើកឡើងពីកង្វល់នៃការរំលោភបំពានសិទ្ធិមនុស្ស និងការរឹតត្បិតលើសកម្មជននយោបាយនៅក្នុងកិច្ចសន្ទនារបស់លោកស្រីជាមួយមេដឹកនាំវៀតណាម ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់ទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Gravitas
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


