ព័ត៌មានអន្ដរជាតិ
ករណីឆ្លងកូវីដនៅ ឥណ្ឌា កំពុងហក់ឡើងវិញ ក្រោយប្រជាជនប្រមូលផ្ដុំគ្នាប្រារព្ធពិធីបុណ្យច្រូតកាត់
ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ៤៦,១៦៤ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយអ្នកជំនាញនិយាយថា ការប្រារព្ធពិធីបុណ្យនៅរដ្ឋ Kerala ភាគខាងត្បូង គឺនៅពីក្រោយការកើនឡើងនៃការឆ្លងនេះ ។
នេះជាលើកទីមួយហើយចាប់តាំងពីថ្ងៃទី ៧ ខែកក្កដា ដែលករណីឆ្លងប្រចាំថ្ងៃរបស់ប្រទេសនេះបានកើនលើស ៤៥,០០០ ករណី ខណៈករណីឆ្លងថ្មីនេះស្ទើរតែ ៤៥ ភាគរយខ្ពស់ជាងករណីឆ្លងចំនួន ២៥,៤៦៧ ករណីកាលពីថ្ងៃអង្គារ ។

ទន្ទឹមនោះរដ្ឋ Kerala បានរាយការណ៍ពីករណីឆ្លងចំនួន ៣១,៤៤៥ ករណីពោលជាង ៦៨ ភាគរយនៃករណីឆ្លងនៅឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ ។
យោងតាមកាសែត Times of India បានរាយការណ៍ថា ការរឹតត្បិតទាបនៅក្នុងពិធីបុណ្យច្រូតកាត់ Onam នៅថ្ងៃទី ២១ ខែសីហា បានបង្ហាញពីការបរាជ័យចំពោះការគ្រប់គ្រងកូវីដ ១៩ ដោយបញ្ច្រាសនិន្នាការធ្លាក់ចុះនៅក្នុងតំបន់ ។

ស្របពេលជាមួយគ្នានេះ របាយការណ៍សហព័ន្ធបាននិយាយថា រដ្ឋាភិបាលសហព័ន្ធឥណ្ឌាជឿជាក់ថា ករណីឆ្លងដែលកើនឡើងយ៉ាងឆាប់រហ័សនៅរដ្ឋ Kerala អាចរាលដាលដល់ផ្នែកផ្សេងទៀតនៃប្រទេស ហើយកំពុងនាំឲ្យមានផ្ទុះរលកឆ្លងទីបី ។
បន្ថែមពីនេះ អាជ្ញាធរក៏ព្រួយបារម្ភផងដែរថា ការរីករាលដាលកាន់តែធំអាចបណ្តាលឲ្យមានជម្រើសថ្មីមួយទៀត ដែលអាចកាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំង ខណៈការចាក់វ៉ាក់សាំងរបស់ឥណ្ឌាកំពុងយឺតយ៉ាវ ។

បើតាមការផ្សាយរបស់ទូរទស្សន៍ NDTV បានឲ្យដឹងថា បើទោះបីជាការចាក់វ៉ាក់សាំងចំនួន ៦០០ លានដូសក៏ដោយ តែមានប្រជាជន ៣២ ភាគរយប៉ុណ្ណោះដែលនឹងត្រូវចាក់វ៉ាក់សាំងនៅចុងឆ្នាំនេះ ពោលបើធៀបនឹងល្បឿនយុទ្ធនាការចាក់ថ្នាំបង្ការនាបច្ចុប្បន្ននេះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌាស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ទាក់ទងនឹងករណីឆ្លងជំងឺកូវីដ ១៩ មានករណីឆ្លងជាង ៣២.៥ លានករណី និងមនុស្សយ៉ាងតិច ៤៣៦,៣០០ នាក់បានស្លាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ស្ងាត់ៗ ឥណ្ឌា អនុម័តប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់