ព័ត៌មានអន្ដរជាតិ
WHO ថា មនុស្ស១៨លាននាក់នៅអាហ្វហ្គានីស្ថានត្រូវការសម្ភារៈនិងថ្នាំពេទ្យដែលជិតអស់
អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃសុក្រម្សិលមិញថា ការផ្គត់ផ្គង់វេជ្ជសាស្ត្រនៅប្រទេសអាហ្វហ្គានីស្ថាននឹងអស់នៅប៉ុន្មានថ្ងៃខាងមុខ និងសង្ឃឹមលើព្រលានយន្តហោះនៅភាគខាងជើងទីក្រុង Mazar-i-Sharif ដោយមានជំនួយពីអាជ្ញាធរប៉ាគីស្ថាន។
នាយកសុខាភិបាលតំបន់របស់ WHO បាននិយាយថា សម្ភារៈរបួស និងឧបករណ៍សង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យ ក៏ដូចជាថ្នាំសម្រាប់ព្យាបាលកង្វះអាហារូបត្ថម្ភរាំរ៉ៃចំពោះកុមារស្ថិតក្នុងចំណោមសម្ភារៈអាទិភាពនៅប្រទេសអាហ្វហ្គានីស្ថានដែលមានប្រជាជន១៨លាននាក់ពឹងផ្អែកលើជំនួយ។

លោក Rick Brennan បាននិយាយថា ៖«អ្វីដែលកាន់តែច្បាស់នោះគឺសេចក្តីត្រូវការមនុស្សធម៌គឺធំធេង និងកំពុងកើនឡើង»។
ការបំផ្ទុះគ្រាប់បែកអត្តឃាតរដ្ឋឥស្លាមនិយមហោចណាស់បានសម្លាប់មនុស្សជាង១០០នាក់ ក្នុងនោះទាហានអាមេរិក១៣នាក់ នៅខាងក្រៅទ្វារព្រលានយន្តហោះកាប៊ុលដែលមានការផ្ទុះជាបន្តបន្ទាប់ និងមនុស្សជាង២០០នាក់បានរបួស។
លោក Brennan បានឲ្យដឹងថា ៖«ឥឡូវនេះ ដោយសារកង្វល់សុវត្ថិភាព និងការពិចារណាប្រតិបត្តិការផ្សេងៗទៀត ព្រលានយន្តហោះកាប៊ុលនឹងមិនមែនជាជម្រើសសម្រាប់ចុះចតទេ»។
«បញ្ហាមួយដែលមាននៅអាហ្វហ្គានីស្ថានឥឡូវនេះ គ្មានអាកាចរណ៍ស៊ីវិលណាប្រតិបត្តិការឡើយ ប៉ុន្តែយើងកំពុងធ្វើការជាមួយប្រទេសប៉ាគីស្ថានជាពិសេសនៅបរិបថនៃព្រលានយន្តហោះ Mazar-i-Sharif។ ពីព្រោះពួកគេអាចធ្វើការទំនាក់ទំនងជាមួយមូលដ្ឋាន ដូច្នេះគ្រប់ជំហានដែលចាំបាច់ដើម្បីចុះចតយន្តហោះមួយគ្រឿង ចុះចតយន្តហោះដឹកទំនិញមួយគ្រឿង អាចត្រូវបានដាក់នៅកន្លែង»។
កម្លាំងយោធាអាមេរិកដែលការពារព្រលានយន្តហោះកាប៊ុលនឹងដកចេញនៅត្រឹមថ្ងៃទី៣១ ខែសីហាដោយទុកឲ្យនៅទំនេរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


