ព័ត៌មានអន្ដរជាតិ
មី វៀតណាមមួយប្រភេទទៀតហើយ រកឃើញមានផ្ទុកសារធាតុគីមីសម្លាប់សត្វល្អិត
អាជ្ញាធរវៀតណាម បានតម្រូវឲ្យក្រុមហ៊ុនផលិតមីក្នុងស្រុកឈ្មោះ Thien Huong បញ្ជាក់ពីនីតិវិធីផលិតរបស់ខ្លួន ក្រោយពេលមន្រ្តីន័រវែសរកឃើញ សារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលរបស់ខ្លួន។

កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនបានធ្វើការជាមួយអាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញ (FSMA) បន្ទាប់ពីប្រទេសន័រវែស បានប្រមូលផលិតផលមីគោករសជាតិសាច់មាន់ និងសាច់គោពីទីផ្សារវិញ។
សហភាពអឺរ៉ុប (EU) ដែលមានន័រវែសជាសមាជិក បានសម្រេចចិត្តដកផលិតផល Thien Huong ចេញពីទីផ្សារន័រវែស បន្ទាប់ពីពួកគេបានរកឃើញសារធាតុ ethylene oxide ០.០៥២ មីលីក្រាម នៅក្នុងអាហារដែលសារធាតុនេះ រំលោភលើស្តង់ដារ សុវត្ថិភាពម្ហូបអាហាររបស់អឺរ៉ុប។

Ethylene oxide គឺជាសារធាតុសម្លាប់សត្វល្អិត មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងម្ហូបអាហារដែលដាក់លក់នៅក្នុងសហភាពអឺរ៉ុបឡើយ។ នេះបើយោងតាមអាជ្ញាធរសុវត្ថិភាពម្ហូបអាហារនៃប្រទេសអៀរឡង់។
ក្នុងអំឡុងកិច្ចប្រជុំជាមួយ FSMA, ក្រុមហ៊ុន Thien Huong បានប្រគល់ព័ត៌មានស្តីពីការផលិត ផលិតផលរបស់ខ្លួន ដោយនិយាយថា ពួកគេក៏កំពុងធ្វើការផងដែរដើម្បីរកឲ្យឃើញនូវការលេចឡើងសារធាតុ Ethylene oxide នៅក្នុងកញ្ចប់មីរបស់ពួកគេ។

តំណាងក្រុមហ៊ុននិយាយថា ផលិតផលដែលប្រមូលមកវិញ គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន Thien Huong តាមកិច្ចសន្យាពាណិជ្ជកម្មជាមួយដៃគូអាជីវកម្មបរទេស ហើយត្រូវបានលក់ផ្តាច់មុខនៅប្រទេស ន័រវែស។
បន្ទាប់ពីមានរបាយការណ៍នៃសារធាតុសម្លាប់សត្វល្អិតនៅក្នុងផលិតផលរបស់ក្រុមហ៊ុន Thien Huong, ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានចេញលិខិតប្រកាសបន្ទាន់មួយ ដោយតម្រូវឲ្យក្រុមហ៊ុនធ្វើការបកស្រាយអំពីការផលិតរបស់ខ្លួន។

ក្រសួងក៏បានបញ្ជាឲ្យ FSMA បន្តការស៊ើបអង្កេតនិងធ្វើតេស្តរកសារធាតុនេះលើផលិតផល Thien Huong ផ្សេងទៀតនៅលើទីផ្សារក្នុងស្រុកផងដែរ។
គួរបញ្ជាក់ថា ថ្មីៗនេះ សារធាតុសម្លាប់សត្វល្អិត Ethylene oxide ក៏ត្រូវបានគេរកឃើញនៅក្នុងមី Hao Hao រសជាតិបង្គាតុងយ៉ាំនិងមី Good រសជាតិ ឆ្អឹងជំនីជ្រូក នៅប្រទេស អៀរឡង់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ប្រទេសអឺរ៉ុប រកឃើញ មីវៀតណាម ២ប្រភេទ មានផ្ទុកសារធាតុគីមី សម្លាប់សត្វល្អិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ