ព័ត៌មានអន្ដរជាតិ
បុរសវៀតណាមម្នាក់ជាប់គុក៥ឆ្នាំពីបទចម្លងកូវីដទៅអ្នកដទៃ
តុលាការវៀតណាមមួយបានកាត់ទោសបុរសម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទបំពានវិធានការចត្តាឡីស័ក និងចម្លងវីរុសកូវីដទៅអ្នកដទៃ។
បុរសឈ្មោះ Le Van Tri អាយុ២៨ឆ្នាំត្រូវបានកាត់ទោសពីបទចម្លងជំងឺដ៏គ្រោះថ្នាក់នៅក្នុងសវនាការមួយថ្ងៃកាលពីថ្ងៃចន្ទរបស់តុលាការខេត្ត Ca Mau។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Vietnam News Agency។

វៀតណាមជាប្រទេសមួយដែលគ្រប់គ្រងកូវីដ-១៩បានល្អកាលពីដំបូង ប៉ុន្តែចាប់ពីចុងខែមេសា ឆ្នាំ២០២១នេះមក ការផ្ទុះសារថ្មីបានធ្វើឲ្យធ្ងន់ធ្ងរបំផុតរហូតជាប់កំណត់ត្រា។
សារព័ត៌មានរដ្ឋបានផ្សាយថា ៖«Tri បានវិលត្រឡប់ទៅខេត្ត Ca Mau មកពីទីក្រុងហូជីមិញ និងបានបំពានវិធានការចត្តាឡីស័យ២១ថ្ងៃ។ គាត់បានចម្លងមេរោគកូវីដដល់មនុស្ស៨នាក់ ក្នុងនោះមានម្នាក់បានស្លាប់ បន្ទាប់ពីព្យាបានបានមួយខែ»។
ខេត្ត Ca Mau ភាគខាងត្បូងប្រទេសវៀតណាមរហូតបដល់ពេលនេះមានករណីឆ្លងកូវីដ-១៩តែ១៩១នាក់ និងស្លាប់ពីរនាក់ប៉ុណ្ណោះចាប់តាំងពីកើតមានកូវីដមក ដែលជាចំនួនទាបបំផុតប្រៀបធៀបនឹងទីក្រុងហូជីមិញដែលមានករណីឆ្លងជិត ២៦០០០០នាក់ និងស្លាប់១០៦៨៥នាក់ដែលបានក្លាយជាមណ្ឌលឆ្លងធ្ងន់ធ្ងរបំផុតក្នុងប្រទេស។
វៀតណាមមានករណីឆ្លងកូវីដសរុប ៥៣៦០០០នាក់ និងស្លាប់១៣៣៨៥នាក់ដែលភាគច្រើនបំផុតកើតមានតែពីរបីខែចុងក្រោយនេះ។
ក្រៅពីបុរសខាងលើជាប់ពន្ធនាគារ៥ឆ្នាំ វៀតណាមក៏បានកាត់ទោសមនុស្សពីរនាក់ទៀតដែលម្នាក់ជាប់ពន្ធនាគារ១៨ខែ និងម្នាក់ទៀតជាប់ពន្ធនាគារ២ឆ្នាំពាក់ព័ន្ធនឹងបទចោទប្រកាន់ដូចគ្នា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ VNA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


