ព័ត៌មានអន្ដរជាតិ
ប្រភពជិតស្និទ្ធមួយបញ្ជាក់ច្បាស់ៗថា មេដឹកនាំចលនាតស៊ូ អាហ្វហ្គានីស្ថាន មិនបានរត់ចោលប្រទេសនោះទេ
ឯកអគ្គរដ្ឋទូតរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានប្រចាំនៅតាជីគីស្ថាន បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំ Ahmad Massoud និងអតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Amrullah Saleh មិនបានភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាននោះទេ ហើយកម្លាំងតស៊ូរបស់ពួកគេនៅតែប្រយុទ្ធជាមួយតាលីបង់ដដែល ។

លោក Zahir Aghbar ប្រេសិតប្រចាំទីក្រុង Dushanbe ក្រោមរដ្ឋាភិបាលរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ដែលត្រូវបានបណ្ដេញចេញ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីរបស់តាជីគីស្ថានថា លោកមានទំនាក់ទំនងជាប្រចាំជាមួយលោក Saleh ហើយថា មេដឹកនាំចលនាតស៊ូគឺគ្មានទំនាក់ទំនងទូទៅនោះទេ ដោយសារហេតុផលសន្តិសុខ ។
លោក Aghbar បាននិយាយថា “លោក Ahmad Massoud និងលោក Amrullah Saleh មិនបានភៀសខ្លួនទៅប្រទេសតាជីគីស្ថាននោះទេ ហើយព័ត៌មានដែលថាលោក Ahmad Massoud ចាកចេញពីខេត្តជ្រលងភ្នំ Panjshir មិនមែនជាការពិតទេ គាត់កំពុងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន” ។

លោកបាននិយាយទៀតថា “ខ្ញុំមានទំនាក់ទំនងឥតឈប់ឈរជាមួយលោក Amrullah Saleh ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងខេត្ត Panjshir ហើយកំពុងដឹកនាំរដ្ឋាភិបាលសាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថាន” ។
គួរបញ្ជាក់ថា ក្រុមតាលីបង់បានឡើងកាន់អំណាចកាលពីខែមុន ហើយក្រុមនេះបាននិយាយថា ពួកគេបានដណ្តើមបានជ្រលងភ្នំ Panjshir ដែលជាខេត្តមួយមិនធ្លាប់ធ្លាក់ចូលក្នុងដៃរបស់ក្រុមតាលីបង់ឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
ចុចអាន ៖ អតីតប្រធានាធិបតី អាហ្វហ្គានីស្ថាន ដែលរត់ភៀសខ្លួន សុំទោសប្រជាជនចំពោះការចាកចេញពីទីក្រុងកាប៊ុល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


