Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ផលិតឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ-១៩តាមរយៈញើសក្លៀក

បានផុស

នៅ

នៅសប្តាហ៍នេះ អ្នកវិទ្យាសាស្ត្រប្រទេសថៃ បានអភិវឌ្ឍឧបករណ៍រាវរកវីរុសកូវីដ-១៩តាមរយៈញើស ហើយកំពុងងសាកល្បងធ្វើតេស្តចំពោះម្ចាស់ហាងនានាតាមផ្សារម្ហូបអាហារក្នុងទីក្រុងបាងកក។

អ្នកស្រាវជ្រាវថៃ និយាយថា ក្នុងកំលុងរដូវស្សានេះ សម្រាប់អ្នកលក់ទំនិញនៅទីក្រុងបាងកកដែលបែកញើសក្លៀកជាប់នឹងអាវ ពួកគេអាចមានសញ្ញានៃការឆ្លងមេរោគកូរ៉ូណា។ ដូច្នេះការធ្វើតេស្តញើសក្លៀកនឹងក្លាយជារឿងកាន់តែងាយស្រួល ព្រមទាំងមិនរង់ចាំលទ្ធផលយូរថែមទៀត។

លោក Chadin Kulsing មកពីសាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) មានប្រសាសន៍ថា សំណាកដែលប្រមូលបានពីមនុស្សដែលឆ្លងមេរោគកូវីដ-១៩ អាចបបញ្ចេញសារធាតុគីមីខុសៗពីគ្នា ដែលមានន័យថា មិនមែនទាល់តែសំណាកពីច្រមុះឬមាត់ ទើបបញ្ជាក់ករណីវិជ្ជមាននោះទេ។ យោងតាមការរកឃើញនេះ ក្រុមសា្រវជ្រាវថៃបានបង្កើតឧបករណ៍តេស្តញើសក្លៀកទៅលើអ្នកជំងឺ Covid-19 ។ តេស្តនេះមានភាពត្រឹមត្រូវ ៩៥ ភាគរយ និងអាចត្រូវបានដាក់ឲ្យប្រើជាជម្រើសដែលមានតំលៃសមរម្យជាងតេស្ត PCR នៅមន្ទីរពិសោធន៍។

ចំណែករបៀបតេស្តនៃឧបករណ៍ថ្មីនេះគឺគេដាក់សំឡីកប្បាសនៅក្រោមក្លៀករយៈពេល ១៥ នាទីដើម្បីស្រូបញើស រួចយកញើសទៅដាក់ក្នុងកែវដែលប្រើកាំរស្មីយូវីសម្លាប់មេរោគ។ បន្ទាប់មកអ្នកបច្ចេកទេសនឹងយកសំណាកដោយប្រើបំពង់ដាក់សម្ពាធទៅក្នុងឧបករណ៍វិភាគ ដើម្បីពិនិត្យមើលលទ្ធផល។

ការប្រមូលសំណាកនឹងចំណាយពេល ១៥ នាទី រីឯលទ្ធផលនឹងចេញក្នុងរយៈពេល ៣០ វិនាទី។

យ៉ាងណាមិញ ឧបករណ៍តេស្តប្រភេទថ្មីនេះ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ GMA NEWS ONLINE

ចុចអាន៖ វិភាគលើ​តម្លៃ​ព្យាបាល​កូវីដ​និងចាក់​វ៉ាក់​សាំង​នៅ​អាមេរិក​ខ្ពស់ណាស់

ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមាន វីរុសបណ្តាលឲ្យហើមខួរក្បាល អាចជារោគរាតត្បាតបន្ទាប់ពី កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២០ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

Sokha Hotels

ព័ត៌មានពេញនិយម