ព័ត៌មានអន្ដរជាតិ
អ្នកអត់ចាក់វ៉ាក់សាំងប្រឈមនឹងការស្លាប់ដោយកូវីដដល់១១ដង
មនុស្សដែលមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទំនងជាប្រឈមនឹងសេចក្តីស្លាប់ដល់ទៅ១១ដង និងចូលមន្ទីរពេទ្យ១០ដង។ នេះបើតាមការសិក្សាថ្មីមួយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង(CDC)អាមេរិកបានចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញ។
ការសិក្សាលើអ្នកជំងឺកូវីដ-១៩ចំនួន ៦០ម៉ឺននាក់នៅរដ្ឋចំនួន១៣ចាប់ពីខែមេសាដល់ពាក់កណ្តាលខែកក្កដា។
លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky ប្រធាន CDC បាននិយាយនៅថ្ងៃសុក្រថា ៖«ចំណុចខាន់គឺ យើងមានឧបករណ៍វិទ្យាសាស្ត្រដែលយើងត្រូវការដើម្បីបង្វែរជ្រុងនៃជំងឺរាតត្បាតនេះ។ វ៉ាក់សាំងធ្វើការ និងការពារយើងពីភាពធ្ងន់ធ្ងរដោយកូវីដ-១៩»។

យោងតាមការសិក្សា លោកស្រី Walensky មានប្រសាសន៍ថា អ្នកដែលអត់ចាក់វ៉ាក់សាំងប្រហែលជា៤ដងកន្លះដែលទំនងជាឆ្លងកូវីដ។
ជនជាតិអាមេរិកជាង៧៥លាននាក់រហូតដល់ពេលនេះនៅមិនទាន់ចាក់វ៉ាក់សាំង មន្ទីរពេទ្យនៅតាមរដ្ឋជាច្រើននៅតែមានអ្នកជំងឺពេញ ហើយភ័យខ្លាចថា ករណីឆ្លងនឹងកាន់តែកើនឡើងយ៉ាងកំហុគ ខណៈអ្នកជំនាញ និងមន្ត្រីកំពុងប្រឹងប្រែងដើម្បីទប់ស្កាត់។
លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ៖«រឿងមួយដែលយើងដឹងពិតប្រាកដគឺដា ករណីឆ្លង១៦០០០០នាក់ក្នុងមួយថ្ងៃគឺជាកន្លែងដែលយើងមិនចង់ស្ថិតនៅ។ ជាអកុសល វាស្ថិតនៅកន្លែងយើងឥឡូវនេះហើយ»។
លោក Fauci លើកឡើងថា ការបង្ក្រាបវីរុសកូវីដគឺជាល្បែងចុងក្រោយ។ ជាគំនិតដ៏ល្អ សហរដ្ឋអាមេរិកគួរមានករណីឆ្លងទាបបំផុតតាមដែលអាចទៅបាន ប៉ុន្តែគោលដៅដែលទទួលខុសត្រូវគួរតែក្រោម១ម៉ឺននាក់ក្នុងមួយថ្ងៃ។
យោងតាមទិន្នន័យសាកលវិទ្យាល័យ Johns Hopkins បង្ហាញថា ក្នុងពាក់កណ្តាលខែមិថុនា មុនពេលករណីកើនឡើងខ្ពស់ដោយវីរុសបំប្លែងខ្លួនកាច Delta រាតត្បាត អាមេរិកជាមធ្យម៧ថ្ងៃមានករណីឆ្លងថ្មី ១១០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី ចូ បៃដិន បានដាក់ចេញផែនការថ្មីដែលតម្រូវឲ្យបុគ្គលិករដ្ឋាភិបាលសហព័ន្ធ បុគ្គលិកក្រុមហ៊ុនធំ និងបុគ្គលិកសុខាភិបាលត្រូវតែចាក់វ៉ាក់សាំងទាំងអស់។

លោកវេជ្ជបណ្ឌិត Todd Rice នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Vanderbilt នៅរដ្ឋ Nashville បានហៅចំណាត់ការរបស់លោកប្រធានាធិបតីថា ចាំបាច់។ ចំណែកលោកវេជ្ជបណ្ឌិត Paul Offit នាយកមជ្ឈមណ្ឌលអប់រំវ៉ាក់សាំងនៅមន្ទីរពេទ្យកុមាត Philadelphia និយាយថា សេចក្តីប្រកាសរបស់លោក បៃដិន គឺជាជំហានដ៏សំខាន់។
យោងតាមការសិក្សារបស់ CDC ចេញផ្សាយកាលពីថ្ងៃសុក្រថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពល្អប្រឆាំងនឹង Delta។ ចាប់តាំងពី Delta រាតត្បាតខ្លាំងមក ការប៉ាន់ស្មានជាទូទៅនៃប្រសិទ្ធភាពវ៉ាក់សាំងបង្ការកូវីដគឺប្រហាក់ប្រហែលនឹងកំពុងពេលប៉ុន្មានខែមុនពេល Delta វាយលុកខ្លាំង។
ការសិក្សាបង្ហាញថា វ៉ាក់សាំង Moderna មានប្រសិទ្ធភាពខ្លាំងបំផុតជួយកាត់បន្ថយមិនឲ្យចូលមន្ទីរពេទ្យ។ ក្នុងចំណោមគ្រប់អាយុ វ៉ាក់សាំង Moderna មានប្រសិទ្ធភាពការពារ៩៥% ខណៈវ៉ាក់សាំង Pfizer/BioNTech មានប្រសិទ្ធភាព៨០% ហើយច៉ាក់សាំង Johnson & Johnson មានប្រសិទ្ធភាព៦០%៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


