Connect with us

ព័ត៌មានអន្ដរជាតិ

ធ្វើ​ដំណើរ​អត់​ពាក់​ម៉ាស់​ អាមេរិកចេញ​ការ​​ពិន័យ​​ថ្មី​ជា​ប្រាក់​កើន​ឡើងទ្វេដង

បានផុស

នៅ

សហរដ្ឋ​អាមេរិក​បាន​កែ​ប្រែ​ការ​ពិន័យ​សម្រាប់​អ្នក​អត់​ពាក់ម៉ាស់​ពេល​ធ្វើ​ដំណើរ​ជា​សាធារណៈ​កើន​ឡើង​ទ្វេ​ដង។

នៅ​​ពេល​​ការឆ្លើយ​តប​​នឹង​កូវីដ-១៩​ចាប់​ផ្តើម​​រឹត​បន្តឹង​ជា​ថ្មី​កាល​ពី​​ថ្ងៃ​សុក្រ​ម្សិល​មិញ​​នេះ ការ​ពិន័យជា​ប្រាក់​សម្រាប់​អ្នក​អត់​ពាក់​ម៉ាស់​ពេល​ធ្វើ​ដំណើរ​កើន​​ឡើង​ពី ​​២៥០​ – ១៥០០​ដុល្លារ ដល់​ទៅ​ ​៥០០​ – ៣០០០​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន មាន​ប្រសាសន៍​ថា ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​កូវីដ-១៩​ដែល​រង​ផល​ប៉ះ​ពាល់​ពី​វីរុស​បំប្លែង​ខ្លួន​ឆ្លង​កាច Delta កំពុង​កើន​ឡើង​ខ្ពស់ សហរដ្ឋ​អាមេរិក​​នឹង​បង្កើន​លទ្ធភាព​ការ​ព្យាបាល​ជា​ថ្មីដែរ។

លោក​ថា ការ​ព្យាយាល​ត្រូវ​បាន​បង្ហាញ​ពី​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចូល​មន្ទីរ​ពេទ្យ​រហូត​ដល់​៧០​%​សម្រាប់​មនុស្ស​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នាយកដ្ឋាន​ប៉ូលិសក្រុង​ញូវយ៉ក​បាន​បញ្ជាក់​ថា បុគ្គលិក​ណា​ម្នាក់​ដែលមិន​ទាន់​ចាក់​វ៉ាក់សាំង ឬគ្មាន​ភស្តុតាងបង្ហាញ​ពី​ការ​ធ្វើ​តេស្ត​អវិជ្ជមាន​កូវីដ-១៩នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ និង​មិន​ទទួល​បាន​ប្រាក់​ខែ​ថែម​ទៀត។

អភិបាល​ក្រុង​ញូវយ៉ក លោក Bill de Blasio ក៏​ធ្លាប់​បាន​ប្រកាស​ថា រាល់​ការ​ជ្រើស​រើស​បុគ្គលិក​ណា​ម្នាក់​​សម្រាប់​​ទី​ភ្នាក់​ងារ​នៅ​ទី​ក្រុង​ញូវយ៉ក​ណា​មួយ​គឺ​ទាម​ទារ​ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​ពេញ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី ចូ បៃដិន បាន​ដាក់​ចេញ​ផែន​ការ​ថ្មី​ដែល​តម្រូវ​ឲ្យ​​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ ស្ថាប័ន​ និង​បុគ្គលិក​សុខាភិបាល​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ទាំង​អស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម