ព័ត៌មានអន្ដរជាតិ
តាលីបង់ ថា ស្រ្តីគួរនៅផ្ទះ ចាំតែសម្រាលកូនទៅ
អ្នកនាំពាក្យក្រុមតាលីបង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គ្មានថ្ងៃស្ត្រីឡើងកាន់តំណែងជារដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលនេះបានឡើយ ព្រោះវាជាបន្ទុកមួយដែលពួកគេមិនអាចទ្រាំទ្របាន ហើយពួកគេគួរតែនៅផ្ទះចាំតែសម្រាលកូនទៅ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TOLO News អាហ្វហ្គានីស្ថាន អ្នកនាំពាក្យលោក Sayed Zekrullah Hashimi បានប្រកាសថា ក្រុមតាលីបង់មិនចាត់ទុកស្ត្រីជាពាក់កណ្តាលនៃសង្គមឡើយ ហើយថា ការអនុញ្ញាតឲ្យស្ត្រីម្នាក់ក្លាយជារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាល ដូចជាដាក់អំរែកលើស្មារបស់ពួកគេអ៊ីចឹង។
វីដេអូនេះ បានបង្ហាញការសន្ទនារវាងលោក Hashimi និងអ្នកយកព័ត៌មាន TOLO News ដោយលោក Hashimi ប្រកាសថា “ស្ត្រីតវ៉ានៅតាមដងផ្លូវ មិនមែនជាស្ត្រីអាហ្វហ្គានីស្ថានទេ។ ស្ត្រីអាហ្វហ្គានីស្ថាន គឺជាអ្នកដែលផ្តល់កំណើតដល់ប្រជាជនអាហ្វហ្គានីស្ថាន និងអប់រំពួកគេអំពីក្រមសីលធម៌ឥស្លាម”។

ក្រុមយុទ្ធជនតាលីបង់ បានប្រឈមមុខនឹងការតវ៉ា ដឹកនាំដោយស្ត្រីកាលពីថ្ងៃពុធទី ៨ ខែកញ្ញា បន្ទាប់ពីពួកគេបានប្រកាសរដ្ឋាភិបាលបណ្តោះអាសន្នសុទ្ធតែជាបុរស គ្មានស្ត្រីសូម្បីម្នាក់ ហើយបន្ទាប់មកបានហាមឃាត់ស្ត្រីមិនឲ្យចូលរួមក្នុងការលេងកីឡាណាមួយឡើយ។
ក្រុមបាតុករដែលមានកំហឹង បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងរដ្ឋធានី ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តនេះ ហើយមានរូបភានៃការបង្ក្រាបយ៉ាងច្រើន បានលេចឡើងលើបណ្តាញសង្គម៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមតាលីបង់ បាញ់គ្រាប់ពិតលើការតវ៉ា សម្លាប់បាតុករ ៤នាក់
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


