ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសមានពលរដ្ឋខ្មែរ ២នាក់ ស្លាប់ដោយសារកូវីដ
ក្រសួងសុខាភិបាលថៃបានប្រកាសនៅថ្ងៃអង្គារទី១៤ខែកញ្ញាថា ប្រទេសថៃ បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១១,៧៨៦ករណី ដែលជាចំនួនតិចបំផុតគិតចាប់តាំងពីថ្ងៃទី ២០ ខែកក្កដាមក និងមានអ្នកស្លាប់ចំនួន១៣៦នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។
មានការឆ្លងសរុបចំនួន ១១,៥១៥ករណីនៅក្នុងប្រជាជនទូទៅ និង ២៧១ករណី ក្នុងចំណោមអ្នកទោសជាប់ពន្ធនាគារ។
ស្របពេលជាមួយគ្នានោះ អ្នកជំងឺកូវីដ-១៩ ចំនួន១៤,៧៣៨នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
អ្នកស្លាប់ថ្មីទាំង ១៣៦ នាក់គឺមានអាយុចន្លោះពី ១៤ ដល់ ៩៨ ឆ្នាំ ហើយរួមមានទាំងជនជាតិខ្មែរ ២ នាក់, មីយ៉ាន់ម៉ា ២ នាក់ នាក់និង កូរ៉េខាងត្បូងម្នាក់ផងដែរ។
គួរបញ្ជាក់ថា តួលេខថ្មីនេះ បានធ្វើឲ្យករណីឆ្លងសរុបរបស់ប្រទេសថៃ កើនដល់ ១,៤០៦,៥៤២ករណី និងស្លាប់សរុប ១៤,៦២១នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ជនជាតិវៀតណាម ១៥នាក់ ប្រថុយជីវិត សំងំក្នុងរថយន្តក្លាស្សេ គេចប៉ុស្តិ៍ត្រួតពិនិត្យ កូវីដ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង