ព័ត៌មានអន្ដរជាតិ
នេះ ប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac ប្រឆាំងកូវីដបំប្លែងខ្លួន Delta
ការសិក្សានាពេលថ្មីៗស្តីពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដរបស់ចិន បន្ទាប់ពីចាក់២ដូស បានបង្ហាញថា វ៉ាក់សាំងបានផ្តល់ការការពារគ្រប់គ្រាន់ ប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដបំប្លែងខ្លួន Delta។

អ្នកជំនាញវ៉ាក់សាំងនៅក្រុមហ៊ុន Pharmaniaga Berhad លោកវេជ្ជបណ្ឌិត Ajit Pal Singh បាននិយាយថា ការស្រាវជ្រាវដឹកនាំដោយអ្នកជំនាញរោគរាតត្បាតលោក Zhong Nanshan នៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺក្វាងចូវ ដោយប្រើវ៉ាក់សាំង CoronoVac របស់ក្រុមហ៊ុន Sinovac Biotech និងវ៉ាក់សាំង SARS-CoV-2 របស់ក្រុមហ៊ុនជីវសាស្រ្តជាតិចិន បានបង្ហាញថា វ៉ាក់សាំងទាំងនេះ មានប្រសិទ្ធភាពប្រឆាំងនឹងអ្នកដែលមានជំងឺកូវីដ-១៩ កម្រិតមធ្យម។

ការស្រាវជ្រាវបានរកឃើញថា ការចាក់វ៉ាក់សាំងពីរដូសផ្តល់ប្រសិទ្ធភាព ៥៩ភាគរយ ប្រឆាំងនឹងកូវីដបំប្លែងខ្លួន Delta, ៧០,២ភាគរយ ប្រឆាំងនឹងទម្រង់មធ្យមនៃជំងឺនេះ និង ១០០ភាគរយប្រឆាំងនឹងករណីធ្ងន់ធ្ងរនៃវីរុសកូវីដទម្រង់ដើម។
អ្នកជំនាញសុខភាពសាធារណៈបាននិយាយថា ការស្រាវជ្រាវ បានដកស្រង់ទិន្នន័យពីអ្នកចូលរួមចំនួន៦២៨នាក់ រួមទាំងអ្នកជំងឺ Delta ចំនួន១៥៣នាក់ និងករណីទាក់ទងជិតស្និទ្ធចំនួន៤៧៥នាក់នៅក្នុងទីក្រុង ដែលមានអាយុចន្លោះពី ១៨ ទៅ ៥៩ ឆ្នាំផងដែរ។

ទន្ទឹមនឹងនេះ ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ការចាក់វ៉ាក់សាំងត្រឹមតែមួយដូស បានបង្ហាញពីកម្រិតនៃការការពារប្រឆាំងកូវី ១៣,៨ភាគរយ ហើយគ្មាននរណាម្នាក់មានជំងឺធ្ងន់ធ្ងរឡើយបន្ទាប់ពីចាក់វ៉ាក់សាំង។
នៅក្នុងការស្រាវជ្រាវដូចគ្នានេះ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញផងដែរថា ប្រសិទ្ធភាពវ៉ាក់សាំងគឺខ្ពស់ជាងចំពោះស្ត្រីនិងមនុស្សមានអាយុពី៤០ទៅ៥៩ឆ្នាំ ដែលមានអត្រាប្រសិទ្ធភាព ៧២,៥ភាគរយ បើប្រៀបធៀបទៅនឹងបុរសនិងអ្នកដែលមានកូវីដ កម្រិតមធ្យម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Edge Markets
ចុចអាន៖ ថៃ បញ្ចេញលទ្ធផល ការចាក់វ៉ាក់សាំង Sinovac លាយ AstraZeneca
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


