ព័ត៌មានជាតិ
ពលរដ្ឋខ្មែររស់នៅថៃជាច្រើន ប្រកាសស្វាគមន៍សម្តេចធិបតី ធ្វើទស្សនកិច្ចនៅថៃនាថ្ងៃស្អែកនេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ។ មុនដំណើរទស្សនកិច្ចនេះឈានចូលមកដល់ ប្រជាពលរដ្ឋខ្មែរជាច្រើនដែលរស់នៅក្នុងប្រទេសទេសថៃ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចធិបតី លើទឹកដីប្រទេសថៃ។

តាមរយៈវីដេអូខ្លីៗរបស់ក្រុមប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករកម្ពុជា ដែលកំពុងរស់នៅ និងបំពេញការងារក្នុងទីក្រុងបាំងកក ប្រទេសថៃ គឺបានសម្តែងការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ក្រុមប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករកម្ពុជា ទាំងអស់នោះ ក៏បានគោរពជូនពរដល់សម្តេចធិបតីឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះថែមទៀត។


រីឯ និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដែលរស់នៅខេត្តណាខនប៉ាធុម និងនិស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យខនគែន (Khon Kaen University) កំពុងរស់នៅក្នុងខេត្តខនគែន ប្រទេសថៃ ក៏បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ប្រទេសថៃនេះផងដែរ។ ពួកគេ បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពការរីកចម្រើនថែមទៀត។


ចំណែក អ្នកប្រែភាសាខ្មែរ-ថៃ របស់កម្ពុជាដែលរស់នៅទីក្រុងបាំងកក ក៏បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី និងបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់ពលករខ្មែររស់នៅប្រទេសថៃ តាមរយៈការស្នើសុំបញ្ចុះតម្លៃលើទិដ្ឋាការស្នាក់នៅពី ១ ៩០០បាត មកសល់ត្រឹម ៥០០បាត។ រូបគេ ក៏បានសម្តែងការគាំទ្រ និងសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នឹងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងច្រើន សម្រាប់ពលករដែលរស់នៅក្នុងប្រទេសថៃ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

គួរជម្រាបថា នេះ គឺជាដំណើរទស្សនកិច្ចលើកទី១របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ញើញរបស់នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលថ្នាក់ដឹកនាំកំពូលទាំង២ នឹងជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ អ្វីជាការកត់សម្គាល់ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) បានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី ក្នុងពេលតែមួយដូចគ្នាតែម្តង៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


