ព័ត៌មានជាតិ
ទូតខ្មែរនៅកូរ៉េ ប្រាប់បុគ្គលខ្លះកុំបំពុលព័ត៌មាននៅពេលអាជ្ញាធរកំពុងតែខិតខំសម្រួលការផ្ដល់សេវាដល់ពលករ
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង ប្រាប់បុគ្គលមួយចំនួនកុំព្យាយាមយកព័ត៌មានក្លែងក្លាយមកបំពុលស្ថានភាពនៅពេលដែលអាជ្ញាធរកំពុងតែខិតខំរៀបចំវិធានការក្នុងការសម្រួលការផ្ដល់សេវាឯកសារសម្រាប់ពលករនៅក្រៅប្រទេស ។

ការលើកឡើងរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងបែបនេះ ក្រោយមានការរិះគន់អំពីបញ្ហាផ្ដល់សេវាឯកសារនានានៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ មានភាពយឺតយ៉ាវ និងខ្ជះខ្ជាយពេលវេលារបស់ពលករ។ តាមរយៈគណនីហ្វេសប៊ុកមួយ មានឈ្មោះ «Boomer Love» បានចូលមកសរសេរក្នុង Comment លើទំព័រហ្វេសប៊ុករបស់លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង ដូច្នេះថា៖ «សំណូមពរលោកជំទាវ ជួយកែសម្រួលគ្រប់បញ្ហាសេវាកម្មឯកសារទូទៅ មិនចំពោះតែលិខិតឆ្លងដែននោះទេ។ ជាក់ស្តែង កន្លងមក ខ្ញុំ (Boomer Love) បានលឺប្រជាពលករជាច្រើន បានរិះគន់រអ៊ូរទាំអំពីបញ្ហារឯកសារនានា ដែលតម្រូវសុំសិទ្ធិឆ្លងកាត់ពីស្ថានទូត គឺមានការយឺតយ៉ាវ និងខ្ជះខ្ជាយពេលវេលារបស់ពួកគាត់ជាពន់ពេក»។
ឆ្លើយតបនឹងការលើកឡើងនេះ ត្រូវបានលោកស្រី ជ្រឹង បុទុមរង្សី ចោទជាសំណួរទៅកាន់ម្ចាស់គណីហ្វេសប៊ុក ឈ្មោះ «Boomer Love» ថា ពិតមែនឬ? តើអាចឧទាហរណ៍ជាក់ស្តែងបានទេ? ដោយលោកស្រី គូសបញ្ជាក់ថា ជាទូទៅ គឺរាល់លំហូឯកសារទាំងអស់ មានបោះត្រាចេញ-ចូលត្រឹមត្រូវ។ ដូច្នេះ បើមានភាពយឺតយ៉ាវ គឺលោកស្រី អាចមើលឃើញហើយ។ ប៉ុន្តែ លោកស្រីឯកអគ្គរាជទូត មិនបានបដិសេធចំពោះការិះគន់នេះឡើយ ដោយលោកស្រី ថែមទាំងបានលើកទឹកចិត្តឱ្យបុគ្គលនេះដាក់លិខិតមកលោកស្រី តាមរយៈប្រអប់បញ្ចេញមតិដែលមានដាក់នៅមុខកន្លែងផ្ដល់សេវា ហើយលោកស្រីធានារក្សាការសម្ងាត់ជូន។

តែយ៉ាងណាមិញ តាមរយៈសំណេរនៅទំព័រហ្វេសប៊ុក នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ លោកស្រី ឯកអគ្គរាជទូត បានបញ្ជាក់ថា ការរិះគន់ដើម្បីស្ថាបនា លោកស្រីរីករាយទទួល តែកុំយកព័ត៌មានក្លែងក្លាយមកបំពុលស្ថានភាព ជាពិសេសនៅពេលដែលស្ថានទូតកំពុងតែរៀបចំវិធានការ ដើម្បីសម្រួលដល់ពលកររាប់ពាន់នាក់។ លោកស្រី សង្កត់ធ្ងន់ដូច្នេះថា «សូមកុំយកផេកខ្ញុំជាកន្លែងត្រូល និងចែកចាយព័ត៌មានក្លែងក្លាយ»។
សូមជម្រាបថា អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យដាក់ដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅនៅទីតាំងស្ថានទូតកម្ពុជាតែម្ដង ដើម្បីជាការបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងពលករនៅទីនោះ៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា