Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ផ្ទុះកូវីដ ក្នុង សាលាបឋម

បានផុស

នៅ

ប្រទេសចិន បានជួបប្រទះការកើនឡើងថ្មីនៃករណីឆ្លងជំងឺកូវីដ-១៩ ដែលជាប់ទាក់ទងទៅនឹងសាលាបឋមសិក្សាមួយក្នុងខេត្ត Fujian។

របាយការណ៍ដំបូងបង្ហាញថា ការផ្ទុះឡើងនេះ អាចបណ្តាលមកពីឪពុករបស់សិស្សម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុន បន្ទាប់ពីវិលត្រលប់មកពីប្រទេសសិង្ហបុរី កាលពីថ្ងៃទី៤ខែសីហា។

អាជ្ញាធរនៅ Fujian បានបញ្ជាឲ្យគ្រូនិងសិស្សទាំងអស់ ត្រូវធ្វើតេស្តក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីមានករណីជាង១០០ ត្រូវបានរាយការណ៍ក្នុងរយៈពេល៤ថ្ងៃ។

គេមិនច្បាស់ទេថា តើឪពុករបស់សិស្សម្នាក់នោះ ពិតជាបានឆ្លងមេរោគនៅក្រៅប្រទេសឬយ៉ាងណា។

ទីក្រុង Putian ក្នុងខេត្ត Fujian ដែលមានប្រជាជនប្រមាណ៣លាននាក់ ហាក់ដូចជាស្ថិតក្នុងចំណោមកន្លែងដែលរងគ្រោះខ្លាំងបំផុត។

ទន្ទឹមនឹងនេះ ក្រុមមន្រ្តីបានចាត់វិធានការដើម្បីទប់ស្កាត់ការផ្ទុះឡើងថ្មី នៃជំងឺជំងឺកូវីដ-១៩។

សាលារៀនត្រូវបានបិទ ហើយអ្នកណាដែលចាកចេញពីទីក្រុង Putian ត្រូវតែមានភស្តុតាងបង្ហាញការធ្វើតេស្តកូវីដអវិជ្ជមាន ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយ។

ទីតាំងសាធារណៈដូចជា រោងភាពយន្ត សារមន្ទីរនិងបណ្ណាល័យ ត្រូវបានបញ្ជាឲ្យផ្អាក ហើយភោជនីយដ្ឋាននានាត្រូវបានស្នើឲ្យកំណត់ម៉ោងបើកដំណើរការរបស់ពួកគេ។

គួរបញ្ជាក់ថា រលកចុងក្រោយនេះ កើតឡើងមួយខែ បន្ទាប់ពីប្រទេសចិន ទប់ទល់នឹងការផ្ទុះឡើងនៅទីក្រុង Nanjing ដែលជាការផ្ទុះឡើងធំបំផុតចាប់តាំងពីការផ្ទុះនៅ Wuhan៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ WHO ណែនាំ វៀតណាម ៣ ចំណុច ដើម្បី ទប់ ស្កាត់ កូវីដ ខណៈ ប៉ុន្មាន សប្តាហ៍ ខាង មុខចាំបាច់ ខ្លាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា១៧ នាទី មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៤៦ នាទី មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម