ព័ត៌មានអន្ដរជាតិ
នេះលក្ខខណ្ឌរបស់ កូរ៉េខាងជើង ចំពោះ កូរ៉េខាងត្បូង ដែលប្រកាសចង់បញ្ចប់សង្គ្រាម
ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើងបាននិយាយថា ពួកគាត់មានឆន្ទៈបន្តកិច្ចចរចាជាមួយកូរ៉េខាងត្បូង ប្រសិនបើបញ្ចប់គោលនយោបាយអរិភាព។
លោកស្រី Kim Yo-jong បានកំពុងឆ្លើយតបទៅនឹងការអំពាវនាវជាថ្មីរបស់មេដឹកនាំកូរ៉េខាងត្បូងដែលបានបញ្ជាក់ពីការចង់បញ្ចប់សង្គ្រាមកូរ៉េ។
ជម្លោះដែលបានចែកឧបទ្វីបកូរ៉េជាពីរបានបញ្ចប់នៅឆ្នាំ១៩៥៣ដោយមានបទឈប់បាញ់គ្នា និងសន្ធិសញ្ញាមិនមែនសន្តិភាព។ តាំងពីពេលនោះមក ប្រទេសទាំងពីរបានធ្វើសង្គ្រាមបច្ចេកទេស និងបានជាប់គាំងនៅក្នុងទំនាក់ទំនងតឹងតែងជាបន្តបន្ទាប់។

នៅសប្តាហ៍នេះ ប្រធានធិបតីកូរ៉េខាងត្បូងលោក មួន ជេអ៉ីន បានអំពាវនាវឲ្យកូរ៉េខាងពីរ និងសម្ព័ន្ធមិត្តរបស់ពួកគេដែលអាមេរិកគាំទ្រកូរ៉េខាត្បូង និងចិនជាដៃគូសេដ្ឋកិច្ចធំបំផុតរបស់កូរ៉េខាងជើង ប្រកាសពីការបញ្ចប់ជាផ្លូវការមួយនូវជម្លោះ ហើយនឹងនាំសន្តិភាពមកកាន់ឧបទ្វីប។
គំនិតផ្តួចផ្តើមខាងលើដើមឡើយត្រូវបានច្រានចោលដោយរដ្ឋមន្ត្រីកំពូលកូរ៉េខាងជើងដែលថារឿងនេះមិនគ្រប់ខែ។ ប៉ុន្តែសេចក្តីថ្លែងមិននឹកស្មានដល់មួយបានចេញនៅថ្ងៃសុក្រ ទី២៤ ខែកញ្ញានេះតាមរយៈសារព័ត៌មានរដ្ឋដែលលោកស្រី គីម បាននិយាយថា «គំនិតនោះគួរឲ្យសរសើ»។
ទោះបីជាយ៉ាងណា លោកស្រីបានបន្ថែមថា កូរ៉េខាងជើងមានឆន្ទៈពិភាក្សាតែម្យ៉ាងគត់ចំពោះសំណើរ ប្រសិនបើកូរ៉េខាងត្បូងបញ្ចប់នូវអ្វីដែលហៅថា «គោលនយោបាយអារិភាព»ដល់ពួកគេ។
ប្អូនស្រីមេដឹកនាំ កូរ៉េខាងជើងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖«អ្វីដែលត្រូវការគឺទម្លាក់ចោលនូវឥរិយាបដោះស្រាយទេ្វដង ការរើសអើងគ្មានហេតុផល ទម្លាប់អាក្រក់ និងជំហរអរិភាពនៃការបង្ហាញអំពីសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ ខណៈមានកំហុសចំពោះការអនុវត្តត្រឹមត្រូវរបស់យើងក្នុងការការពារខ្លួន»។
«លុះត្រាតែលក្ខខណ្ឌបែបនេះត្រូវបំពេញ ទើបវាអាចទៅរួចដើម្បីអង្គុយទល់មុខគ្នា និងប្រកាសពីការបញ្ចប់សង្គ្រាមដ៏សំខាន់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


