ព័ត៌មានអន្ដរជាតិ
ចិន ពិចារណាចាក់វ៉ាក់សាំងកូវីដដូសទី ៣ ដល់ក្រុមមនុស្សសំខាន់ៗ
មន្ត្រីម្នាក់មកពីអាជ្ញាធរសុខាភិបាលបានប្រកាសកាលពីថ្ងៃពុធថា គណៈកម្មការសុខភាពជាតិរបស់ចិន (NHC) កំពុងបង្កើតគោលនយោបាយ និងវិធានការសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសជំរុញ ឬដូសទី ៣ ។
លោក Cui Gang មន្រ្តីមកពី NHC បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ប្រទេសចិនបានរៀបចំអ្នកជំនាញដើម្បីធ្វើការសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំលើការចាក់ដូសទី ៣ នេះ ហើយនឹងផ្ដល់អាទិភាពលើក្រុមមនុស្សសំខាន់ៗដែលបានចាក់វ៉ាក់សាំងពេញ ២ ដូសបាន ៦ ខែ ។
លោកបាននិយាយថា ក្រុមមនុស្សសំខាន់ៗទាំងនោះរួមមាន អ្នកដែលធ្វើការនៅព្រលានយន្តហោះ កំពង់ផែ គយ មន្ទីរពេទ្យ និងមណ្ឌលសុខភាព ក៏ដូចជាមនុស្សចាស់ដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ។
ចំណែកពេលវេលាដែលប្រទេសចិននឹងផ្តល់ភ្លើងខៀវសម្រាប់ការចាក់ដូសទី ៣ ដល់ប្រជាជនទូទៅ អ្នកជំនាញវ៉ាក់សាំងជាន់ខ្ពស់មកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិន (CCDC) បានបង្ហាញប្រាប់ Global Times ថា ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមិនទាន់ត្រូវបានសម្រេចចិត្តនៅឡើយទេ ។
ទន្ទឹមនោះ អ្នកជំនាញបាននិយាយថា ប្រទេសចិននឹងសិក្សាពីសុវត្ថិភាពនៃដំណើរការនេះ ហើយទិន្នន័យមួយចំនួនធំនឹងទទួលបាន មុនពេលអ្នកជំនាញវ៉ាក់សាំងអាចវាយតម្លៃថាតើ ការចាក់វ៉ាក់សាំងដូសទី ៣ ទ្រង់ទ្រាយធំពិតជាត្រូវការចាំបាច់ឬក៏យ៉ាងណានោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
ចុចអាន ៖ វ៉ាក់សាំងចាក់តែមួយដូសរបស់ ចិន ល្អខ្លាំងសម្រាប់កុមារអាយុពី ៦ ដល់ ១៧ ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


