ព័ត៌មានអន្ដរជាតិ
ទីបំផុត ពិភពលោក រកឃើញថ្នាំគ្រាប់ព្យាបាល Delta ហើយ
វាជាដំណឹងល្អសម្រាប់ពិភពលោកទាំងមូល ដែលនៅទីបំផុត ការសិក្សានៅមន្ទីរពិសោធន៍បានបង្ហាញថា ថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck & Co (MRK.N) ពិតជាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួននានា រួមទាំង Delta ផងដែរ។ នេះបើតាមការអះអាងពីក្រុមហ៊ុនកាលពីថ្ងៃពុធទី២៩ខែកញ្ញា។

លោក Jay Grobler ប្រធានផ្នែកជំងឺឆ្លងនិងវ៉ាក់សាំង នៅក្រុមហ៊ុន Merck បាននិយាយថា ដោយសារតែថ្នាំ Molnupiravir មិនផ្តោតសំខាន់ទៅលើសរសៃប្រូតេអ៊ីនដែលជាគោលដៅនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន, ថ្នាំនេះគឺមានប្រសិទ្ធភាពចំពោះវីរុសដែលវិវត្តខ្លួន។
Molnupiravir គឺជាប្រភេទថ្នាំគ្រាប់ ដែលត្រូវបានផលិតឡើងដើម្បីរំខានដល់សមត្ថភាពនៃការឆ្លងរបស់វីរុសកូវីដ-១៩។ ថ្នាំនេះ ត្រូវបានបង្កើតឡើងដំបូង ដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយ។

ទិន្នន័យបានបង្ហាញថា ថ្នាំនេះមានប្រសិទ្ធភាពបំផុតនៅពេលដែល ត្រូវបានផ្តល់ឲ្យអ្នកជំងឺនៅដំណាក់កាលដំបូងនៃការឆ្លងមេរោគ។
ក្រសួងសុខាភិបាលនិងសេវាមនុស្សសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថ្នាំនេះចំនួន ១.៧ លានដូសក្នុងតម្លៃ ១.២ ពាន់លានដុល្លារ ហើយក្រុមហ៊ុន Merck កំពុងរៀបចំផលិត ១០ លានដូសនៅត្រឹមចុងឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Hill
ចុចអាន៖ ឆ្នាំក្រោយ ពិភពលោក មានថ្នាំព្យាបាលកូវីដហើយ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


