Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ខំបដិសេធថា កប៉ាល់ ដែលអ៊ីរ៉ង់បាញ់ នៅច្រក Hormuz មិនមែនជា របស់ខ្លួនទេ

បានផុស

នៅ

កងទ័ពជើងទឹកថៃ បានប្រញាប់ចេញមុខបដិសេធថា កប៉ាល់ពាណិជ្ជកម្ម ដែលអ៊ីរ៉ង់វាយប្រហារក្នុងច្រក Hormuz មិនមែនជារបស់ខ្លួនទេ ទោះកងឆ្មាំបដិវត្តឥស្លាម (IRGC) បញ្ជាក់យ៉ាងច្បាស់ថា កប៉ាល់នោះ មានដោតទង់ជាតិថៃ ក៏ដោយ។

(រូប៖ Tasnim)

ការបដិសេធនេះ គឺចេញពីមាត់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ Parach Rattanachaiyaphan និងត្រូវបានចុះផ្សាយដោយកាសែត Bangkok Post​ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យដដែល មិននិយាយអ្វីឲ្យលម្អិតជាងនេះឡើយ ហើយក៏មិនប្រាប់ដែរថាតើ បើមិនមែនជាកប៉ាល់ថៃ តើកប៉ាល់នោះជារបស់ប្រទេសណា ខណៈមន្ទិលសង្ស័យថា ប្រហែលថៃខ្លាចខ្មាស់គេ ទើបមិនហ៊ានទទួលស្គាល់ថា កប៉ាល់នោះជារបស់ខ្លួន។

អ្នកនាំពាក្យកងទ័ពជើងទឹកថៃ Parach Rattanachaiyaphan (រូប៖ Khaosod)

កាលពីថ្ងៃសុក្រ IRGC បានអះអាង វាយប្រហារ កប៉ាល់ពាណិជ្ជកម្មថៃ មួយគ្រឿង នៅច្រក Hormuz ព្រោះតែព្រហើនធ្វើដំណើរ ឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ មិនអើពើនឹងការព្រមានរបស់ខ្លួន។

តាមការផ្សាយរបស់ Times of Israel, IRGC បានកំណត់គោលដៅ និងវាយប្រហារកប៉ាល់នេះ ព្រោះកប៉ាល់ព្រងើយកន្តើយ ទោះមានការព្រមានតាមប្រព័ន្ធវិទ្យុទាក់ទង ជាច្រើនលើកច្រើនសាក៏ដោយ ហើយព្យាយាមឆ្លងកាត់ផ្លូវទឹក ទាំងដែលមិនសុំការអនុញ្ញាត ពីទីក្រុងតេហេរ៉ង់ ទាល់តែសោះ។

(រូប៖ Tasnim)

ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតទេថាតើ មាននាវិកប៉ុន្មាននាក់ នៅលើកប៉ាល់នោះ ហើយមាននរណាម្នាក់ រងគ្រោះដែរឬទេ?

ជុំវិញការវាយប្រហារនេះ IRGC ក៏ផ្តាំផ្ញើផងដែរថា កប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មណាក៏ដោយ ដែលចង់ឆ្លងកាត់ច្រកយុទ្ធសាស្រ្តនេះ ត្រូវតែសុំការអនុញ្ញាតជាដាច់ខាតជាមុនសិន ពីអាជ្ញាធរកងទ័ពជើងទឹកអ៊ីរ៉ង់៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម