ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី លេងធម៌ក្ដៅលើមន្ត្រីរាជការណាដែលមិនចាក់វ៉ាក់សាំង ប្រឈមនឹងការដាក់វិន័យ
មន្រ្តីរាជការទាំងអស់នៅម៉ាឡេស៊ីត្រូវចាក់វ៉ាក់សាំងមុនថ្ងៃទី ១ ខែវិច្ឆិកា ហើយអ្នកដែលនៅតែមិនចាក់វ៉ាក់សាំងនៅថ្ងៃនោះ មិនត្រូវបានលើកលែងនោះទេ ហើយនឹងត្រូវដាក់វិន័យ ។

ទន្ទឹមនោះ នាយកដ្ឋានសេវាសាធារណៈ (PSD) បាននិយាយថា អ្នកដែលមិនអាចចាក់វ៉ាក់សាំង ដោយសារផលវិបាកសុខភាពត្រូវបញ្ជូនរបាយការណ៍វេជ្ជសាស្ត្ររបស់ពួកគេ ដែលបានផ្ទៀងផ្ទាត់ដោយមន្រ្តីពេទ្យរដ្ឋាភិបាល ទៅប្រធាននាយកដ្ឋានរបស់ពួកគេ ។
PSD បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកដែលនៅតែមិនចាក់វ៉ាក់សាំង ពោលអ្នកមិនមានបញ្ហាសុខភាព ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាតទៅ នឹងត្រូវដាក់វិន័យតាមច្បាប់របស់មន្រ្តីសាធារណៈឆ្នាំ ១៩៩៣ ។

សេចក្តីណែនាំនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបង្កើនទំនុកចិត្តរបស់សាធារណជនដើម្បីឲ្យប្រទេសជាតិវិលត្រឡប់មករកភាពប្រក្រតីវិញ ព្រមទាំងស្តារសេវាកម្មសាធារណៈឲ្យមានសមត្ថភាពអតិបរមា ដោយផ្អែកលើដំណាក់កាលផែនការស្តារជាតិឡើងវិញ ។
រហូតមកដល់បច្ចុប្បន្ននេះ មន្រ្តីរាជការចំនួន ៩៨ ភាគរយបានចាក់វ៉ាក់សាំង ខណៈប្រហែល ១៦,៩០០ នាក់នៅតែមិនទាន់ត្រូវបានចុះឈ្មោះក្នុងគោលបំណងនេះ ។

នៅថ្ងៃទី ២៦ ខែកញ្ញា រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Khairy Jamaluddin បាននិយាយថា រដ្ឋាភិបាលនឹងពិភាក្សាអំពីវិធានការប្រឆាំងនឹងមន្រ្តីរាជការណា ដែលបដិសេធមិនទទួលការចាក់វ៉ាក់សាំងការពារកូវីដ លើកលែងតែអ្នកដែលមានបញ្ហាសុខភាព ។
ចំណែក រដ្ឋមន្រ្តីក្រសួងអប់រំលោក Radzi Jidin ក៏បានប្រកាសពីលទ្ធភាពនៃការផ្ទេរគ្រូចំនួន ២ ពាន់នាក់ដែលមិនព្រមចាក់វ៉ាក់សាំងនៅកន្លែងផ្សេង ព្រោះសកម្មភាពរបស់ពួកគេអាចប៉ះពាល់ដល់ដំណើរការបង្រៀន និងរៀនរបស់សិស្សសាលា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
ស្ថានទូតរុស្ស៊ី ឆ្លើយមួយសំណួរ ដែលពិភពលោក ចង់ដឹងបំផុត ពាក់ព័ន្ធលោក ពូទីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផេនខេក ឆ្លងកាត់រឿងអ្វីខ្លះ មុនឈានដល់ចំណុចនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
ចំណោទរឿងគប់ស្បែកជើង ទូតអាមេរិកមិនទាន់មានពាក្យពេចន៍ឆ្លើយតបសម្តេចតេជោទេ
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
Mai Davika ប៉ះជាមួយតារាល្បីៗលំដាប់ពិភពលោក ក្នុងកម្មវិធីមួយនៅ អ៊ីតាលី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
លែងយល់មុខ ! ម៉ាដូណា ទម្លាយមុខបុគ្គល២រូប ម្នាក់ជាឧកញ៉ា និងម្នាក់ទៀតជាអ្នកចម្រៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ស្ទើរគាំងបេះដូង ពេលទស្សនាការផ្សាយផ្ទាល់តាមបណ្ដាទូរទស្សន៍
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ពេជ្រ ចរណៃ ទម្លាយមូលហេតុខ្វះខាតធនធានផលិតវីដេអូផ្សព្វផ្សាយក្បាច់គុនបុរាណ និងវប្បធម៌
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ កំពុងមានទីផ្សារនៅកម្ពុជា