Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ សម្លាប់មនុស្សលើស ៧០ម៉ឺននាក់នៅ​ អាមេរិក

បានផុស

នៅ

សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩លើស ៧០០,០០០ នាក់ហើយ គិតត្រឹមថ្ងៃសុក្រទី១ខែតុលា (ថ្ងៃសៅរ៍ទី២ នៅកម្ពុជា) ខណៈក្រុមមន្រ្តី ចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារមនុស្សចាស់និងអ្នកដែលធ្វើការក្នុងវិស័យ មានហានិភ័យខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនេះ បានរាយការណ៍ពីការស្លាប់ជាមធ្យមជាង ២,០០០ នាក់ក្នុងមួយថ្ងៃ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ ពោលគឺតំណាងឲ្យប្រហែល ៦០ ភាគរយនៃការស្លាប់ខ្ពស់បំផុត បើធៀបទៅនឹងខែមករា។ នេះបើយោងតាមការវិភាគរបស់ Reuters លើទិន្នន័យសុខភាពសាធារណៈ។

សហរដ្ឋអាមេរិក នៅតែនាំមុខគេលើពិភពលោកក្នុងករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ ពោលរួមចំណែក ១៩ ភាគរយនៃការឆ្លង និង ១៤ ភាគរយនៃការស្លាប់។ នៅទូទាំងពិភពលោក ជំងឺរាតត្បាតនេះ បានសម្លាប់មនុស្សជាង ៥ លាននាក់ហើយ។

U.S. COVID-19 deaths reach 20,200, surpassing Italy as highest in the world  | CBC News

វីរុសកូវីដបំប្លែងខ្លួន Delta ឆ្លងខ្លាំង បានជំរុញឲ្យមានការកើនឡើងនៃករណីកូវីដ-១៩ ដែលបានឡើងដល់ចំណុចកំពូល កាលពីពាក់កណ្តាលខែកញ្ញា មុនពេលធ្លាក់ចុះមកកម្រិតបច្ចុប្បន្ន ប្រហែល ១១៧,៦២៥ ករណីក្នុងមួយថ្ងៃ។

នោះនៅតែមានកម្រិតលើសពី ១០,០០០ ករណីក្នុងមួយថ្ងៃ ដែលអ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់អាមេរិកគឺលោកវេជ្ជបណ្ឌិត Anthony Fauci បានបង្ហាញការព្រួយបារម្ភ៕

ប្រែសម្រួល៖ Vann Vann

ប្រភព​៖ CNA

ចុចអាន៖ ដំណឹងល្អសម្រាប់ពិភពលោក! ថ្នាំគ្រាប់ព្យាបាលកូវីដ កាត់បន្ថយការចូលមន្ទីរពេទ្យ ឬស្លាប់ ៥០ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម