ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនវ៉ាក់សាំងកូវីដជាង ៨ លានដូសបន្ថែមមកកាន់ប្រទេសចំនួន ២ នៅអាស៊ី
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ Pfizer ជាង ៨ លានដូសទៅប្រទេសបង់ក្លាដែស និងហ្វីលីពីន ក្នុងរលកចុងក្រោយនៃជំនួយដល់ពិភពលោកដែលកំពុងជួបការលំបាក ក្នុងការទប់ទល់នឹងជំងឺរាតត្បាត ។

មន្រ្តីសេតវិមានម្នាក់បានប្រាប់ AFP ក្នុងលក្ខខណ្ឌអនាមិកថា ការដឹកជញ្ជូនចំនួន ៥ ដែលមានវ៉ាក់សាំង សរុបចំនួន ៥,៥៧៥,០៥០ ដូសនឹងទៅដល់ប្រទេសហ្វីលីពីននៅសប្តាហ៍ក្រោយ ។
ចំណែកវ៉ាក់សាំងចំនួន ២,៥០៨,៤៨០ ដូសផ្សេងទៀត នឹងមកដល់ប្រទេសបង់ក្លាដែសនៅដើមសប្តាហ៍ក្រោយ តាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក (WHO) ។

កន្លងមក ប្រទេសបង់ក្លាដែសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ ១៩ បានទទួលវ៉ាក់សាំងពីអាមេរិករាប់លានរួចទៅហើយ រួមទាំង ២.៥ លានដូសផ្សេងទៀតដែលត្រូវបានបញ្ជូនមកកាលពីសប្តាហ៍មុន ។
យោងតាមមូលដ្ឋានទិន្នន័យរបស់ AFP បានឲ្យដឹងថា មានតែប្រជាជនប្រហែល ១០ ភាគរយប៉ុណ្ណោះនៃប្រទេសបង់ក្លាដែស ដែលបានទទួលចាក់វ៉ាក់សាំងពេញ ២ ដូស ខណៈនៅហ្វីលីពីនមានតែប្រជាជនពេញវ័យជាងមួយភាគបួនប៉ុណ្ណោះ ទទួលបានការចាក់វ៉ាក់សាំងការពារពេញ ២ ដូស ដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងមានសភាពយឺតយ៉ាវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


