Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា បើកទ្វារទទួលភ្ញៀវទេសចរវិញ ក្រោយបិទប្រទេសជាង ១ឆ្នាំ

បានផុស

នៅ

ប្រទេសឥណ្ឌា នឹងបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញ ចាប់ពីថ្ងៃទី ១៥ ខែតុលាទៅ បន្ទាប់ពីបិទប្រទេសអស់រយៈពេលជាងមួយឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីរដ្ឋាភិបាលទីក្រុង ញូវដែលី កាលពីថ្ងៃព្រហស្បតិ៍ទី ៧ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីពិចារណាលើវិធានការផ្សេងៗ ក្រសួងមហាផ្ទៃបានសម្រេចចិត្ត ចាប់ផ្តើមផ្តល់ទិដ្ឋាការទេសចរណ៍ថ្មី សម្រាប់ជនបរទេសដែលមកប្រទេសឥណ្ឌា តាមរយៈជើងហោះហើរ ដែលមានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែតុលាទៅ”។

ប្រទេសឥណ្ឌាបានផ្អាកទិដ្ឋាការទាំងអស់សម្រាប់ជនបរទេស ក្នុងខែមីនាឆ្នាំ ២០២០ នៅពេលដែលជំងឺរាតត្បាតផ្ទុះឡើង ខណៈរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបិទប្រទេសយ៉ាងតឹងរ៉ឹង។

កាលនោះ ការរឹតត្បិតលើជនបរទេសមួយចំនួន ដូចជាអ្នកការទូតនិងពាណិជ្ជករត្រូវបានលើកលែង ប៉ុន្តែភ្ញៀវទេសចរត្រូវបានរារាំង។

កាលពីដើមឆ្នាំនេះ ប្រទេសឥណ្ឌាបានរងការវាយប្រហារដោយរលកនៃការឆ្លងមេរោគកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរ ដោយមានការឆ្លងប្រមាណ ៤០០,០០០ ករណីនិងស្លាប់ ៤,០០០ នាក់ជារៀងរាល់ថ្ងៃ។

ប៉ុន្តែចាប់តាំងពីពេលនោះមក ករណីនៅក្នុងប្រទេសដែលមានប្រជាជន ១.៣ ពាន់លាននាក់មួយនេះ បានថយចុះយ៉ាងខ្លាំងមកត្រឹមមានការឆ្លងប្រចាំថ្ងៃប្រហែល ២០,០០០ នាក់និងការស្លាប់ពី ២០០ ទៅ ៣០០ នាក់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ឥណ្ឌា ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងលើ មនុស្សចាស់ និងអ្នកឈឺធ្ងន់ ដល់ផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣២ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម