ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Moderna គ្រោងផ្តល់វ៉ាក់សាំង ១ពាន់លានដូសទៀត ដល់ប្រទេសមានប្រាក់ចំណូលទាបនៅឆ្នាំ ២០២២
ក្រុមហ៊ុន Moderna Inc (MRNA.O) បាននិយាយកាលពីថ្ងៃសុក្រទី០៨ខែតុលាថា ខ្លួនមានបំណងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនមួយពាន់លានដូស ដល់ប្រទេសដែលមានប្រាក់ចំណូលទាបនៅឆ្នាំ ២០២២ បន្ថែមពីលើវ៉ាក់សាំងដែល ខ្លួនបានប្តេជ្ញាចិត្តរួចទៅហើយចំពោះកម្មវិធីចែករំលែកវ៉ាក់សាំងសកល COVAX។
វ៉ាក់សាំងទាំងនេះ នឹងជាផ្នែកមួយនៃវ៉ាក់សាំង ២ទៅ៣ ពាន់លានដូស ដែលក្រុមហ៊ុនបានព្យាករណ៍ថា នឹងផលិតនៅឆ្នាំក្រោយ។

លោក Stéphane Bancel នាយកប្រតិបត្តិក្រុមហ៊ុន បាននិយាយថា “រហូតមកដល់បច្ចុប្បន្ន មនុស្សជាង ២៥០ លាននាក់ បានចាក់វ៉ាក់សាំង Moderna ទូទាំងពិភពលោក”។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Moderna បានប្រកាសផែនការវិនិយោគ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ៥០០ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រនៅអាហ្វ្រិក សម្រាប់ផលិតវ៉ាក់សាំងប្រភេទ mRNA រហូតដល់ ៥០០ លានដូសជារៀងរាល់ឆ្នាំ។

ក្នុងខែឧសភា ក្រុមហ៊ុនបានប្តេជ្ញាចិត្ត ផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ រហូតដល់ ៥០០ លានដូសដល់កម្មវិធី COVAX ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២។
លោក Bancel អះអាងថា “យើងប្តេជ្ញាផលិតឲ្យបានទ្វេដង និងពង្រីកការផ្គត់ផ្គង់បន្ថែមទៀត រហូតដល់វ៉ាក់សាំងរបស់យើងលែងត្រូវការនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចាក់ Sinovac ជាដូសជំរុញ មិនត្រឹមការពារកូវីដទេ ថែមទាំងអាចប្រឆាំង Delta បានយ៉ាងល្អប្រសើរផងដែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


