ព័ត៌មានអន្ដរជាតិ
ហេតុអ្វី បានជាប៉ូលិសថៃ ហាមមិនឲ្យមើលរឿង Squid Game
កាលពីថ្ងៃអាទិត្យ ប៉ូលិសថៃបានព្រមានថា រឿង Squid Game ដែលជារឿងភាគប្រយុទ្ធដើម្បីការរស់រានមានជីវិតដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងនៅលើ Netflix មានឈុតឆាកហិង្សា ដែលអាចបង្កភាពអវិជ្ជមានដល់អ្នកមើល។
លោកវរសេនីយ៍ទោ Kissana Phathanacharoen អ្នកនាំពាក្យនគរបាលជាតិ បាននិយាយថា រឿងភាគដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងនេះ គឺមានឈុតឆាកដែលមិនសមរម្យសម្រាប់ការមើល។
លោកនិយាយថា តួអង្គនៅក្នុងរឿងនេះ បង្ហាញពីអាកប្បកិរិយាឃោរឃៅ។ ឈុតឆាករបស់រឿងនេះ បានដិតដាមជាប់ក្នុងអារម្មណ៍អ្នកទស្សនា រួមទាំងក្មេងៗផងដែរ អំឡុងពេលពួកគេត្រូវជាប់ក្នុងផ្ទះដោយសារវិធានការបិទខ្ទប់។
លោកបន្តថា ការសម្តែងនេះ បង្ហាញពីឈុតឆាកនៃអំពើហិង្សា រួមទាំងអំពើឃាតកម្មនិងការកាប់ចាក់ ហើយអាចនាំអ្នកមើល ឲ្យចូលរួមក្នុងអំពើឧក្រិដ្ឋកម្មក្នុងជីវិតពិតៗ។ ការសម្តែងគឺនិយាយអំពីសភាវគតិឆៅៗរបស់មនុស្ស ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីរស់រានមានជីវិត។
ស្របពេលជាមួយគ្នានោះ លោក Kissana ក៏បានផ្តល់ដំបូន្មានដល់ឪពុកម្តាយ ឲ្យតាមដានសកម្មភាព កូនៗរបស់ពួកគេតាមអ៊ីនធើណិតផងដែរ ដោយអះអាងថា ក្មេងៗដែលងាយមានអារម្មណ៍ មិនគួរមើលភាពយន្តតាមអ៊ីនធើណិតតែម្នាក់ឯងទេ ព្រោះពួកគេងាយនឹងចម្លងអាកប្បកិរិយារបស់តួអង្គ។
លោកបន្តថា អគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ Suwat Jangyodsuk បានណែនាំដល់អង្គភាពនគរបាលទាំងអស់ ត្រូវព្រមានសាធារណជនអំពីគ្រោះថ្នាក់នៃការមើលរឿងតាមអ៊ីនធើណិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ មួយភ្លែតសោះ តួ “Squid Game” រូបនេះ ក្លាយជាតារាស្រីមានអ្នកដានច្រើនបំផុតទី២របស់កូរ៉េ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


